កំពង់ឆ្នាំង ៖ បុរសស្រវឹងស្រាម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាពចូលទៅដុតផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ ក្នុងភូមិជាមួយគ្នា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអធ្រាតុ ស្ថិតនៅឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះមានឈ្មោះ រីម ធា អាយុ ២៥ រស់នៅឃុំដារ ក្រោយពីផឹកស៊ីស្រវឹង ត្រូវជាបងប្អូនជីដូនមួយនិងម្ចាស់ផ្ទះ។
តាមប្រភពបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី ១២ ពេលត្រឡប់មកពីផឹកវិញជនសង្ស័យបានវ៉ៃពាងរបស់ជនរងគ្រោះបែកអស់បីឃើញដូច្នេះ ម្ចាស់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីសុំជួយអន្តរាគមន៍ ប៉ុន្តែក្នុងពេល បានគេចខ្លួនបាត់ ដោយម្ចាស់ផ្ទះខា្លចជនសង្ស័យរករឿងទៀត ក៏ចេញពីផ្ទះទៅ លុះយប់ឡើងកណ្តាលអធ្រាតុ ក៏ជនសង្ស័យមកលបដុតផ្ទះទាំងយប់តែម្តង បណ្តាលឱ្យឆេះផ្ទះអស់រលីងគ្មានសល់ នេះសំណាងដែលម្ចាស់ផ្ទះមិននៅបើមិនដូចនេះទេ នឹងមានគ្រោះថ្នាក់ដល់ជីវីតមនុស្សផងដែរ ។
លុះព្រឹកឡើងថ្ងៃទី១៣ មេសា សមត្ថកិច្ច និង អជ្ញាធរ បានចាប់បានជនសង្ស័យដែលបានដុតផ្ទះប្រជាពលរដ្ឋនេះតែម្តង ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ចន្ថា