ភ្នំពេញ : សូមប្រុងប្រយ័ត្នផងចំពោះអ្នកប្រើ ABA Bank ! ព្រោះធនាគារឥឡូវចេះប្លន់លុយអតិថិជនខ្លួន ឯង ហើយថែមទាំងប្រើហេតុផលមិនសមរម្យ ! លុយប៉ុណ្ណឹងមិនច្រើនទេ តែបើសិនជាគ្មានការបកស្រាយឲ្យបានច្បាស់លាស់ រឿងនេះគឺខ្ញុំមិនបណ្ដោយឲ្យចប់ដោយងាយៗនោះទេ ! នេះបើយោងតាម ម្ចាស់គណនី facebook ឈ្មោះថា (Kimleang Hair) បានបង្ហោះប្រមាណជាង១៦ម៉ោងមុន ។
ម្ចាស់គណនី facebook ឈ្មោះថា (Kimleang Hair) បានបង្ហោះថា, ខ្ញុំស្ដាយណាស់ដែលធ្លាប់បានគិតថាអ្នកគឺជម្រើសធនាគារ ទីមួយរបស់ខ្ញុំ !
ABA Bank 😡😡😡 លុយ 10$ ប៉ុណ្ណឹងវាគ្មានអីអស្ចារ្យទេ តែសំខាន់ខ្ញុំគ្រាន់តែចង់បានភាពច្បាស់លាស់ត្រឹមត្រូវ រវាង ធនាគារ ជាមួយ អតិថិជន តែប៉ុណ្ណោះ !
ពេលដាក់លុយចូលទូរ ABA ទូរ ទទួលស្គាល់លុយ ហ្នឹង 100% ហើយយកប្រើការបានធម្មតា
ស្រាប់តែប្រហែលជា ជាង 30ម៉ោង ក្រោយមក ក៏បានទទួលប្រតិបត្តិការប្រាប់ថាលុយយើងមានបញ្ហា ត្រូវ កាត់ 10% ទាំងដែលលុយដែលដាក់ទៅ សុទ្ធតែថ្មីៗទាំងអស់ ហើយទូរ ក៏បានទទួលស្គាល់ 100% ដែរ ហើយលុយហ្នឹងក៏ទើបតែដកចេញពីទូរធនាគារថ្មីៗដែរ !
ហើយពេលដែលសួរទៅខាងភ្នាក់ងារបម្រើសេវាកម្ម គឺគេដឹងតែពីនិយាយថា លុយយើងកង្វក់ ដោយផ្អែកទៅលើការប្រើគោលការណ៍នេះ ប្រើគោលការណ៍នោះ មិនសមហេតុផល
របៀបៗអញ្ចឹងៗ បើមិនហៅថាប្លន់ តើឲ្យខ្ញុំហៅថាមិចវិញលោក ABA ???
សូមស្នើរសុំដំណោះស្រាយ !!! ព្រោះមិនចង់ឲ្យកើតមានរឿងអយុត្តិធម៌ ក្នុងសង្គម ដែលកំពុងតែអភិវឌ្ឍន៍ !!!
ពាក់ព័ន្ធករណីនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” មិនអាចសុំការបំភ្លឺបានទេពីខាង ABA Bank ដោយគ្មានទូរសព្ទទំនាក់ទំនង ។ ប៉ុន្តែសូមឱ្យខាងធនាគារ មេត្តាបញ្ជាក់ប្រាប់អំពីមូលហេតុឲ្យបានច្បាស់លាស់ ដល់អតិថិជនរបស់ខ្លួន ចៀសវាងរងការរិះគន់ ៕
ដោយ : សហការី