ភ្នំពេញ : ទិដ្ឋភាពកម្សាន្តសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវីដែលនឹងចូលមកដល់នៅប៉ុន្មានម៉ោងខាងមុខនេះ។ នេះជាការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។
លោកអភិបាលមានប្រសាសន៍ថា សូមរីករាយឆ្នាំថ្មីក្រោមម្លប់នៃសន្តិភាព🎉។
សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងភរិយា ថ្នាក់ដឹកនាំ មន្ត្រីរាជការរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៧៥អង្គ ប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ដែលនឹងឈាន
ចូលព.ស.២៥៦៧ ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានចេញល្បាត ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងបង្ការ ទប់ស្កាត់បទល្មើសនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បងប្អូនប្រជាពលរដ្ឋ ជាច្រើនបានបង្ហាញនូវការសប្បាយរីករាយ ដើម្បីទទួលទេវតាឆ្នាំថ្មី និងចូលរួមលេងល្បែងកម្សាន្តនានានៅជុំវិញបរិវេណវត្តភ្នំ ៕ ដោយ : សិលា