សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត «ក្តីស្រមៃ និងក្តីសង្ឃឹម» បានប្រព្រឹត្តទៅនៅបរិវេណព្រះលានជល់ដំរី

ចែករំលែក៖

ខេត្តសៀមរាប : កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត «ក្តីស្រមៃ និងក្តីសង្ឃឹម» បានប្រព្រឹត្តទៅនៅបរិវេណព្រះលានជល់ដំរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្បួនដង្ហែអង្គរសង្រ្កាន្តឆ្នាំ២០២៣ មាន៤ផ្នែក ចែកជា៤៤ផែន និងមានការចូលរួមពីសំណាក់យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់។ កម្មវិធីនេះត្រូវបានរៀបចំក្រោមគោលគំនិតដើម្បីគាំទ្រដល់ចក្ខុវិស័យរួមមួយរបស់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងក្នុងគោលបំណងរបស់ សម្តេចតេជោ ដោយបង្ហាញពីក្តីស្រមៃ និងក្តីសង្ឃឹម «ចង់ឱ្យយុវជនកម្ពុជាមានភាពមោះមុត ចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឥតឈប់ឈរ»។ 

ការបង្កើតជាផ្ទាំងទស្សនីយភាពនេះមានការចូលរួមពីសិល្បករ សិល្បការិនី យុវជន យុវនារីខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋ ក្នុងការដើរជាក្បួន បែងចែកជាផែន បង្កប់ដោយខ្លឹមសារទិដ្ឋភាព និងអត្ថន័យយ៉ាងជ្រាលជ្រៅរបស់ព្រឹត្តិការណ៍។

កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត ត្រូវបានចាត់ទុកថា ជាកម្មវិធីមួយដែលមានប្រជាប្រិយខ្លាំងក្នុងការទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមទស្សនារហូតដល់ទៅរាប់ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣​នេះ។​

ខាងក្រោមនេះគឺជាកម្រងរូបភាពមួយចំនួនស្តីពីសកម្មភាពត្រៀមលក្ខណៈរបស់សិល្បករ សិល្បៈការិនី និងយុវជនខ្មែរ នៅក្នុងក្បួនដង្ហែអង្គរសង្រ្កាន្ត «ក្តីស្រមៃ និងក្តីសង្ឃឹម» នាថ្ងៃទី១៥ ជាថ្ងៃទីពីរ ឬហៅថា ថ្ងៃវ័នប័តនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ពិធីនេះត្រូវបានប្រារព្វធ្វើឡើងនៅក្នុងបរិវេណលានជល់ដំរី ខាងជើងប្រាសាទបាយ័ន។

#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta #AS10 #UYFC #ក្តីស្រមៃនិងក្តីសង្ឃឹម ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print