ប្តីស្លាប់ ! ប្រពន្ធរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្ត ខណៈ​ពេល​បើកធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះនៅខេត្តប៉ៃលិន !

ចែករំលែក៖

ខេត្ត​ប៉ៃលិន ៖ បុរសជាប្តីអ្នកបើកបរ​រថយន្ត​ម្នាក់​បានស្លាប់​នៅ​ក្នុង​រថយន្ត ខណៈ​ពេល​បើករថយន្ត​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជាភរិយារង​របួសធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ជន​រង​គ្រោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ត្រង់​ចំណុច​ផ្លូវ​កោង លុះ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ខឿន​បាក់​អស់​២​ដើម រួច​ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹកតែ​ម្តង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុង​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង ជន​រង​គ្រោះ​ខាងលើ ទី​១- ឈ្មោះ ម៉ៅ ណា​រិ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​អ្នកបើកបរ​បាន​ឈ្លក់ទឹកស្លាប់​នៅ​ក្នុង​រថយន្ត និង​ទី​២- ឈ្មោះ អេ​ង ស្រស់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រង​របួសធ្ងន់​។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ស្នាក់​នៅ​ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ព័ត៌មានបឋម បានបញ្ជាក់ថា, អ្នកទាំង២ ជាប្តី ប្រពន្ធនឹងគ្នា។ 

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​ខាងលើ ធ្វើ​ដំណើរ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​បើកបរ​រថយន្ត​ម៉ាក FRONTER ពណ៌​ស ពាក់​ស្លាក​លេខ ប៉ៃលិន 2A – 4031 ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បញ្ជាក់​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ នៅ​វេលា​ម៉ោង ៥និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល ដោយ​កត្តា​ផ្លូវ​កោង​ខ្លាំង​ពេក ហើយ​រថយន្ត​មាន​ល្បឿន​លឿន​ផង​នោះ ក៏​ជ្រុល​ទៅ​បុក​បង្គោល​ឃឿ​ន​ផ្លូវ​បាក់​អស់​ចំនួន​២​ដើម ហើយ​ក៏​បន្ត​ទៅ​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​លិច​បាត់​តែ​ម្តង​ទៅ បណ្តាល​ឱ្យ​អ្នក​ភូមិ​នាំ​គ្នា​អូស​រថយន្ត​ចេញពី​ក្នុង​ទឹក ដើម្បី​ជួយ​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​អ្នកបើកបរ​ម្នាក់​បានស្លាប់​បាត់​ទៅ​ហើយ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​គេ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើនេះ  សមត្ថកិច្ចមិនទាន់មានការបញ្ជាក់ពីរបាយការណ៍ឲ្យបានច្បាស់លាស់នៅឡើយទេ។ មានន័យថាជនរងគ្រោះដែលស្លាប់ គ្រាន់តែដឹងដំណឹងបឋមថាជាស្វាមី ហើយស្ត្រីរងគ្រោះជាភរិយា។ ប៉ុន្តែករណីខ្លះបានបញ្ជាក់ថា , អ្នកបើកបរជាបុរស បានស្លាប់, ចំណែកឯស្ត្រីរួមដំណើរម្នាក់រោងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ៕ 

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print