ព្រឹកមុិញ ! មានអគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការប្រេីប្រាស់ចរន្តអគិ្គសនីខុសបច្ចេកទេស បង្កជាអគ្គិភ័យ នៅសង្កាត់ឃ្មួួញ

ចែករំលែក៖

 

ភ្នំពេញ ៖ នៅវេលាម៉ោង​ ១១:០០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ កើតឡើងនៅចំណុចក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែង ស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការប្រេីប្រាស់ចរន្តអគិ្គសនីខុសបច្ចេកទេស បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះហាង ទំហំ(៣០ម៉ែត្រ × ៥០ម៉ែត្រ )  និងខូចខាតសម្ភារៈសំណល់ប្លាស្ទិចផ្នែកខាងក្រោយឃ្លាំង អស់មួយចំនួននិងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

​នៅម៉ោង ១២និង០០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ ១២ឡាន ស្មើរនឹង ៨៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រ និងរថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print