បុរសម្នាក់ស្រវឹងស្រាចង.កសម្លាប់ខ្លួនក្រោមដើមព្រីងសង្ស័យមានជំងឺសសៃប្រសាទ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិធ្វើដំណើរឆ្លងកាត់ប្រទះឃើញចង.កសម្លាប់ខ្លួនក្រោមដើមព្រីង

...
ខាងក្រោយផ្ទះបង្កឲ្យមានការភ្ញាល់ផ្អើលព្រមទាំងរាយការណ៍មកសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៦ ភូមិសង្គ្រោះ ឃំុសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលឃុំសំបួរបានឲ្យដឹងថា បុរសដែលចង.កសម្លាប់ខ្លួនមានឈ្មោះ យាន ភារម្យ អាយុ២០ឆ្នាំមុខរបរកម្មករដឹកដីមានទីលំនៅក្នុងភូមិសង្គ្រោះ ឃំុសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើមានមុខរបរស៊ីឈ្នួលបើកគោយន្តដឹកដីឲ្យគេហើយខណៈក្រោយពីត្រលប់មកផ្ទះគេគឺតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃមិនដែលខានមិនតែប៉ុណ្ណោះស្រវឹងម្ដងៗនិយាយត្រលប់ត្រឡិនដូចជាមនុស្សមានជំងឺសសៃប្រសាទ។

អ្នកភូមិបន្តថា នៅយប់កើតហេតុអ្នកភូមិឃើញបុរសខាងលើដើរត្រលប់មកផ្ទះទាំងអាការស្រវឹងស្រាដើរទ្រេតទ្រូតពេញផ្លូវមិនដឹងផឹកនៅកន្លែងទាមស្រាណាទេ លុះនៅព្រឹកឡើងវេលាម៉ោង៥ព្រឹកស្រាប់តែអ្នកភូមិប្រទះឃើញចង.កសម្លាប់ខ្លួនក្រោមដើមព្រីងខាងក្រោយផ្ទះប្រមាណ២០០ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចនគរបាលមូលដ្ឋាននិងនគរបាលជំនាញក៏បានមកពិនិត្យសាកសពឃើញថា បុរសនេះបានយកកន្សែងពោះគោចងនិងដើមព្រីងដោយសភាពសពស្លាប់ប្រហែលម៉ោងប្រមាណ១១យប់ក្រោយពីធ្វើកោសវិច្ច័យរួចមកមិនឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ជាអំពើរឃាដកម្មនោះទេ។

បច្ចុប្បន្នសពត្រូវបាននគរបាលស្រុកប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG-20160620-WA0022

IMG-20160620-WA0023

IMG-20160620-WA0024

ដោយ៖ យឹមសុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print