នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមនុស្ស៤នាក់មកសាកសួរ ករណីស្លៀកពាក់ខ្មៅតវ៉ា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមសង្គមសីវិលក៏ដូចជាសកម្មជនរបស់បក្សប្រឆាំងនៅតែបន្តយុទ្ធនាការពាក់អាវខ្មៅសម្រាប់ការតវ៉ានៅថ្ងៃអាទិត្យ បំពានទៅនឹងការហាមឃាត់ពី

...
សមត្ថកិច្ច និងអាជ្ញាធរ បើទោះជាមានការឃាត់ខ្លួនធ្វើកិច្ចសន្យាជាញឹកញាប់ក្ដី។

យ៉ាងតិចមនុស្ស៤នាក់ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍កាកាប កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីប្រមូលផ្តុំគ្នាស្លៀកពាក់ខ្មៅក្នុងយុទ្ធនាការទាមទារឲ្យមានការដោះលែងជនជាប់ចោទជាមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគជប ដែលកំពុងជាប់ឃុំ។

លោក យឹ​ម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទនារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ថា សមត្ថកិច្ចបានហៅពួកគាត់មកសាកសួរមកទល់នៅម៉ោង១និង២០នាទីនេះមិនទាន់ចប់នៅឡើយ បន្ទាប់ពីប្រមូលផ្តុំគ្នាលើបាដាដឹកនាំដោយឈ្មោះ ច្រាយ នីម តវ៉ាស្លៀកពាក់ខ្មៅបំពានទៅនឹងការហាមឃាត់។

លោកអធិការបន្តថា ករណីនេះដឹកនាំបញ្ជាដោយគណៈបញ្ជាការឯកភាពខណ្ឌដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក៏ដូចជាគោលការណ៍សាលារាជធានីភ្នំពេញ៕

3d4eaefe-7048-41f2-b15c-15f94331d923

a0df81be-fedb-4037-b126-e73e8a7cd703

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print