គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ៖ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតែធានាបានយ៉ាងល្អប្រសើរ ក្នុងថ្ងៃទី៣

ចែករំលែក៖

ខេត្តសៀមរាប ៖ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតែធានាបានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់លេខាធិការដ្ឋាន គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលក្រុមការងារគេហ័ទំព័រ និងព័ត៌មានអគ្គស្នងការនគរបាលជាតិ ទទួលបាននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅតែរក្សាបានស្ថានភាពល្អប្រសើរ ដោយក្នុងនោះ សមត្ថកិច្ចជំនាញមកពីគ្រប់សមាសភាពពាក់ព័ន្ធនៅក្នុងផែនការ បានសហការគ្នាយ៉ាងជិតស្និទ្ធ ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកទស្សនាកំសាន្តយ៉ាងច្រើនកុះករ និងបន្តយកចិត្តទុកដាក់បន្ថែមទៀត សម្រាប់ការកម្សាន្ដរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នាពេលយប់នៅតំបន់ផាប់ស្រ្ទីត»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ដោយឡែក សម្រាប់តាមបណ្ដារាជធានី-ខេត្តផ្សេងៗទៀត ក៏បានរៀបចំសង្ក្រាន្ដរបស់ខ្លួនផងដែរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

...










ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print