ក្រឡាប់រថយន្តដឹកឆាកតន្ត្រីស្លាប់ម្នាក់របួសធ្ងន់ស្រាល១២នាក់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅសល់មន្ទីរពេទ្យចំណែកមនុស្សប្រុសស្រី១២នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកឆាកតន្ត្រី​ កាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-1335 ជារថយន្តក្រុមតន្ត្រីសម័យ “តាទ្រីយាយឡី” មានទីលំនៅ ក្នុងភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

រថយន្តខាងលើបើកបរដោយឈ្មោះ ទ្រល ក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបរនិងសិល្បៈករ ជាកូនរបស់តាទ្រីយាយឡី ថែកែតន្ត្រី ។

តាមប្រភពបានបន្តទៀតថា មុនកើតហេតុ រថយន្តក្រុមតន្ត្រីខាងលើ វិលត្រឡប់មកពីកម្មវិធីនៅឯខេត្តព្រៃវែង ធ្វើដំណើរឆ្ពោះទៅផ្ទះនៅឯស្រុកបាទីវិញ ដោយបើកកាត់តាមផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានគេចពីម៉ូតូដែលបើកតាមផ្លូវវត្តជន្លង់ម្លូ រេចង្កូត ទាញក្រឡាប់ អូសចម្ងាយជាង៣០ម៉ែត្រ បណ្តាលឲ្យមនុស្ស១៣នាក់ ជិះលើរថយន្ត ស្លាប់ស្ត្រីម្នាក់ ឈ្មោះ ស្រី កា អាយុ២១ឆ្នាំ ជាអ្នករាំ ច្រៀង របួសធ្ងន់ចំនួន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់ បាក់ដៃបាក់ជើង ដេកសន្លប់រណូករណែល រងរបួសស្រាលចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងនោះថៅកែតន្ត្រីរបួសស្រាល ។

...

ក្រោយកើតហេតុភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៦គ្រឿង មានរថយន្តសង្គ្រោះ រថយន្តបាញ់ភ្លើង ចេញទៅអន្តរាគមន៍ ដឹកជនរងគ្រោះចំនួន១១នាក់ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនរងគ្រោះរបួសស្រាល២នាក់ ឈ្មោះ ទ្រល ឃឿន ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ គៀន ថា ភេទប្រុស អាយុ៣១ឆ្នាំ នៅប្រមូលសម្ភារៈ ចាំនៅកន្លែងកើតហេតុ ។ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកក្រុមតន្ត្រីមួយគ្រួសារខាងលើ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរ រួចហៅរថយន្តស្ទូចលើកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print