ក្រោយចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣ ពលរដ្ឋសម្រុកចូលរាជធានីភ្នំពេញ​ នាថ្ងៃទី​១៧​ មេសានេះ!

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ យេីងសង្កេតឃេីញថា​ ក្រោយបុណ្យចូលឆ្នាំថ្មី​ ឆ្នាំថោះ ២០២៣ ត្រូវបានបញ្ចប់ប្រជាពលរដ្ឋ ក្មេង ចាស់ បានធ្វើដំណើរចេញពីស្រុកកំណើត ចូលមកកាន់​រាជធានីភ្នំពេញ ទាំងកី្ត​សប្បាយរីករាយ។

សូមជម្រាបជូនថា​ ក្រោយបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ក្រោមម្លប់សន្តិភាពនេះ ប្រជាពលរដ្ឋ ​បានធ្វើដំណើរ​ចាក់ចេញ​ពីស្រុកកំណើតរៀងៗខ្លួន ដើម្បីមកកាន់រាជធានីភ្នំពេញ ក្នុងនោះមានប្រជាពលរដ្ឋមកពីខេត្តព្រៃវែង ខេត្តស្វាយរៀង និងមកពីបណ្តាខេត្តផ្សេងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ០១ បានបង្ហាញ​ក្ដីរីករាយនិយាយរៀបរាប់​ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ​ពិតជាសប្បាយរីករាយ ​ពួកគាត់បានជួបជុំគ្រួសារ ពុក ម៉ែ បងប្អូន និងទៅលេខ​កម្សាន្តតាមរមណីយដ្ឋាននានា​ ដែលអាជ្ញាធរខេត្តបានរៀបចំមហា​សង្ក្រាន្ត​តាមទីវត្តអារាម និងទីតាំងផ្សេងៗ។

បេីតាមមន្រី្តនគរបាលចរាចរណ៍ផ្លូវគោក​រាជធានី​ភ្នំពេញ ឈរជើងប្រចាំការ និងសម្រួលចរាចរណ៍​ នៅគោលដៅភ្លើងស្តុប ច្រកថៃហ្គ័រ បានឱ្យដឹងថា ​ក្រោយពីបុណ្យចូលឆ្នាំថ្មី រួចរាល់ហើយ កម្លាំង​នគរបាលចរាចរណ៍​ផ្លូវគោក​រាជធានីភ្នំពេញ ​នៅឈរជើងចាំជួយសម្រួលចរាចរណ៍ជូនបងប្អូន​ប្រជាពលរដ្ឋ ចាប់ពីម៉ោង៧ព្រឹក​កុំឲ្យមានការកកស្ទះចរាចរណ៍ ទាំងទៅ ទាំងមក​ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលវិលមកកាន់រាជធានីភ្នំពេញ។

...

ជាមួយគ្នានេះ​ មន្រ្តីនគរបាលចរាចរណ៍រូបនេះ​ ក៏បាន​អំពាវនាវជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែល​ធ្វើដំណើរតាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ប្រកបដោយសុវតិ្ថភាព និងកុំឱ្យកេីត​មាន​គ្រោះថ្នាក់​ចរាចរណ៍​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print