ភ្នំពេញ៖ ទីតាំងការដ្ឋានសាងសងឃឿនរបស់ក្រុមហ៊ុន ឈុន ហុង មួយកន្លែងស្ថិតនៅក្បែរអតីតជញ្ចីងថ្លឹងទី១
គួរបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុន ឈុន ហុង បានបើកការដ្ឋានសាងសងឃឿននៅតាមបណ្តោយផ្លូវវេងស្រេងនោះគឺមន្ត្រីសាលាសង្កាត់ស្ទឹងមានជ័យបានចុះពិនិត្យនិងសុំុមើលច្បាប់អនុញ្ញាត ប៉ុន្តែតំណាងក្រុមហ៊ុនមិនបានយកលិខិតសុំច្បាប់មកបញ្ហាញជូនមន្ត្រីសង្កាត់នោះទេ ដោយគ្រាន់តែបោះសម្តីដាក់អាជ្ញាធរថា ទីតាំងខាងលើនេះគឺមានច្បាប់អនុញ្ញាតពីមន្ទីរសាធារណៈដឹកជញ្ជូនរាជធានីភ្នំពេញ ។ ដូច្នេះអាជ្ញាធរសង្កាត់បានរាយការណ៍ទៅខណ្ឌដើម្បីសុំឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះមកពិនិត្យជាក់ស្តែង។
ក្រោយពីទទួលសេចក្តីរាយការណ៍ពីមន្ត្រីសង្កាត់នោះលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានបញ្ជាឲ្យលោក មា សុភាព អភិបាលរងខណ្ឌដឹកនាំក្រុមការងារជំនាញចុះផ្អាកនិងពិនិត្យទៅលើកការសាងសង់ឃឿនរំលោភផ្លូវសាធារណៈ បើសិនជាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេលោកនឹងបញ្ជាឲ្យរុះរើចេញជាបន្ទាន់៕
ដោយ៖ តាឡឹម