មន្ត្រីជលផលចុះហាមឃាត់ប្រជាពលរដ្ឋនេសាទត្រីក្នុងបឹងធម្មជាតិ ដែលជាកន្លែងលាញត្រីមេពូជ

ចែករំលែក៖

ខេត្តរតនគិរី៖ បឹងកំសាន្តគឺបឹងមួយកន្លែងដែលកាលពីមុនប្រជាពលរដ្ឋនៅក្រុងបានលុងទាំងមូលធ្លាប់ងូតទឹកលេង និងលាងម៉ូតូជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងអំឡុង

...
ប្រមាណ២ឆ្នាំចុងក្រោយនេះចាប់ពីដើមឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយអាកាសធាតុឡើងកំដៅនាឆ្នាំនេះ និងក្រុមហ៊ុនទឹកស្អាតរបស់ក្រុមហ៊ុន តាយសេង សម្រុកបូមខ្លាំងពេកដើម្បីយកមកចែកចាយធ្វើអាជីវកម្មជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់ក្នុងក្រុងផង បច្ចុប្បន្នទឹកបឹងត្រូវបានរីងអាចចាប់ត្រីបាន។

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាលជនផលខេត្តរតនគិរីបានចុះទៅហាមឃាត់ឲ្យក្រុមហ៊ុនទឹកស្អាតរបស់ក្រុហ៊ុន តាយសេង ផ្អាកការបូមទឹកចេញពីបឹងនេះ ដោយតម្រូវឲ្យក្រុមហ៊ុនរកប្រភពទឹកកន្លែងផ្សេងវិញព្រោះបឹងកំសាន្តនេះជាកន្លែងធ្លាប់លាញត្រីមេពូជ ហើយក៏ជាកន្លែងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុង លោក ប៊ន ធារង្ស មន្ត្រីរដ្ឋបាលជលផលបានបញ្ជាក់ថា បឹងកំសាន្ថនេះរាល់ឆ្នាំមិនដែលរីងនោះទេ ឆ្នាំនេះជារដូវប្រាំងមិនទាន់មានភ្លៀងធ្លាក់ ដោយឡែកក្រុមហ៊ុន លី ហុងស៊ីន ចូលទៅបូមទឹកនេះដើម្បីយកទៅប្រើប្រាស់នៅក្នុងខេត្ត លោកនឹងឲ្យបញ្ឈប់ការបូមទឹកនេះជាបន្ទាន់ ។

នាយកក្រុមហ៊ុនតាយសេង លោកឧកញ៉ាលី ហុងស៊ីន បានឲ្យដឹងថា បញ្ហានេះលោកទើបតែដឹងក្នុងរយៈពេល១ម៉ោងមុននេះបន្តិចទេដោយលោកអភិបាលខេត្តបានទូរស័ព្ទឲ្យលោកផ្អាកការបូមទឹកចេញពីបឹងកំសាន្ត ហើយឲ្យបូមចេញពីបឹងកន្សែងវិញប៉ុន្តែលោកថាបើសិនផ្អាកបូមពេលនេះប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកស្អាតក្នុងក្រុងបានលុងគ្មានទឹកប្រើប្រាស់នោះទេ ហើយក្នុងពេលខាងមុខនេះលោករកកន្លែងជីកស្រះដោយខ្លួនឯងដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ។

ទាក់ទិននិងករណីនេះលោក ប៊ូ ឡាំតំណាងរាស្ត្រខេត្តរតនគិរីបានឲ្យដឹងតាមទូរស័ព្ទនៅរសៀលនេះថា បឹងកំសាន្តនេះកាលពីមុនមានប្រភពទឹកស្អាតល្អណាស់សម្រាប់បងប្អូនជនជាតិភាគតិចរបស់ពួកគាត់ប្រើប្រាស់រហូតមកហើយលោកធ្លាប់បានលែងត្រីមេពូជរាប់ពាន់ក្បាលផងដែរ ។

ប៉ុន្តែបច្ចុប្បន្នមានគេសាងសង់ភោជនីយដ្ឋានលើបឹងនោះថែមទាំងឲ្យគេបូមទឹកយកធ្វើអាជីវកម្មផ្ទាល់ខ្លួនទៅវិញ។ លោកបន្តថា ធ្ងល់ណាស់ហេតុអ្វីជំនាញពាក់ព័ន្ធមើលមិនឃើញឲ្យគេយកបឹងធម្មជាតិរបស់រដ្ឋនេះធ្វើជាមុខរបរតាមចិត្តអញ្ចឹង៕

004fb7e3-33cd-4ffd-be4a-42068b7a2eec

22a68704-a156-4509-b864-d91b5cfeb143

aa7ef98d-5470-43da-aaf0-a309e1dc7ea7

3f7a1af8-27f0-4e76-bf87-6723743c835c

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print