ប្រជាពលរដ្ឋ ៤៥នាក់តំណាងឲ្យ ៤៤៦គ្រួសារខឹងសម្បានឹងអាជ្ញាធរដាក់ប្រព័ន្ធលូហើយប្រើមិនកើត

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ៤៥នាក់តំណាងឲ្យពលរដ្ឋ ៤៤៦គ្រួសារខឹងសម្បាទៅនឹងអាជ្ញាធរមូលដ្ឋាន

...
សង្កាត់ចោមចៅ រៃអង្គាសលុយដាក់ប្រព័ន្ធលូឲ្យពួកគាត់ហើយតែប្រើមិនកើត គ្មានគុណភាព គ្មានស្តង់ដា ធ្វើឲ្យទឹកជន់លិចនារដូវភ្លៀង រួចក៏បានប្រមូលផ្តុំគ្នាក្នុងមូលដ្ឋានកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមូលដ្ឋានគាត់រស់នៅមានចំនួន ៤៤៦គ្រួសារត្រូវបានអាជ្ញាធររៃអង្គាសលុយមួយគ្រួសារ ១៦០ដុល្លារដើម្បីរៀបចំប្រព័ន្ធលូក្នុងមូលដ្ឋានកាលពីអំឡុងឆ្នាំ២០១៥ កន្លងមកដោយខាងអាជ្ញាធរជួលក្រុមហ៊ុន សុខ សាន្ត មកកសាងតែរហូតមកដល់ពេលនេះមិនទាន់បាន១ឆ្នាំផងបែជាប្រើមិនកើតប្រព័ន្ធលូខាងលើពេលភ្លៀងធ្លាក់បែជាទឹកលូហូរចូលផ្ទះទៅវិញ ហើយលូនោះទៀតសោតពុំមានគុណភាពគ្មានគម្របដាក់ គ្មានស្តង់ដា ធ្វើឲ្យទឹកលិចផ្លូវលិចផ្ទះដដែល ។

តាមអ្នកស្រី ខៀវ សុធាវុធ អាយុ៤៨ឆ្នាំ មានទីលំនៅចំណុចខាងលើបានឲ្យដឹងថា កសាងសាងបណ្តាញលូក្នុងមូលដ្ឋានគាត់បានដោយសារអាជ្ញាធររៃអង្គាសលុយតាមមួយគ្រួសារ១៦០ដុល្លារដើម្បីយកមកកសាងប្រព័ន្ធលូ ដោយមានអាជ្ញាធរសង្កាត់ចោមចៅ ជាអ្នកធានាឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះ សុខ សាន្ត ជាអ្នកទទួលសាងសង់ បណ្តាញលូខាងលើ តែរៀបចំដាក់លូនោះទៀតសោតហាក់បីដូចជាពុំត្រូវតាមស្តង់ដាទៅតាមនីវ៉ោទឹកហូរ មានកន្លែងខ្លះខ្ពស់ មានកន្លែងខ្លះទាប ទើបបណ្តាញលូជួបបញ្ហានាពេលភ្លៀងធ្លាក់ជន់លិចផ្លូវដដែល មិនតែប៉ុណ្ណោះទឹកលូហូរចូលផ្ទះវិញ ។

បញ្ហាខាងលើត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងភូមិចោមចៅត្រង់ចំណុចខាងលើសំណូមពរផងដែរដល់អាជ្ញាធរ សង្កាត់-ខណ្ឌមេត្តាជួយពិនិត្យបណ្តាញលូ ផ្លូវ ក្នុងមូលដ្ឋានពួកគាត់ ខណៈដែលរដូងភ្លៀងកំពុងចូលមកដល់ជួបបញ្ហា នូវទឹកលិចពេលភ្លៀងធ្លាក់ម្តងៗ ។

លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅនៅរសៀលថ្ងៃទី២០ ខែមិថុនា នេះបានឲ្យដឹងថា បញ្ហាដាក់លូត្រង់ចំណុចភូមិចោមចៅ សង្កាត់ចោមចៅ កាលពីអំឡុងឆ្នាំ២០១៥ បានជួលក្រុមហ៊ុន សុខ សាន្ត ជាអ្នកទទួលម៉ៅការសាងសង់ពិតប្រាកដមែន ហើយសាលាសង្កាត់ជួយចេញអស់ទឹកប្រាក់បន្ថែមពីលើលុយប្រជាពលរដ្ឋចំនួន ១២,៥០០ដុល្លារផងដែរ តែក្រុមហ៊ុនកសាងមិនទាន់រួចរាល់ផងក៏រត់គេចខ្លួនបាត់ ទើបលូជួបបញ្ហារហូតមកដល់សព្វថ្ងៃ ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print