ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២០ មិថុនា ២០១៦នេះ
តាមប្រភពព័ត៌មានពីអ្នករកស៊ីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះសៅ អាយុ៣៥ឆ្នាំ គ្មានប្រពន្ធ-កូនទេ ជាសន្តិសុខយាមវេនយប់យាម នៅសាកលវិទ្យាល័យមួយក្បែរកន្លែងកើតហេតុនិងមានស្រុកកំណើតនៅខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃរាល់ពេលព្រឹក បុរសរូបនោះឲ្យតែចប់ពីភារកិច្ចយាមវេនយប់ គាត់តែងតែយកប៉ៅអ៊ីមួយមកដាក់ដេកនៅក្រោមដើមឈើ ត្រង់កន្លែងកើតហេតុដើម្បសម្រាកយកកម្លាំង ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ដោយទំនងជាពេលយប់គាត់ផឹកមិនហូបចំណីអាហារ ធ្វើឲ្យព្រឹកឡើងស្លេកស្លាំងហើយពេលយកប៉ៅអ៊ីមកដេកដូចសព្វ ដង ស្រាប់តែប្រកាច់ធ្លាក់ពីលើប៉ៅអ៊ី ដែលនេះអាចជាខ្យល់គរតែម្តង។ ភ្លាមនោះអ្នកនៅជិតខាង ក៏នាំគ្នាទៅគក់ច្របាច់ និងរាយការណ៍ទៅប្រាប់គរបាលប៉ុស្តិ៍ចតុមុខឱុ្យដឹងពីរឿងនេះ។ បន្ទាប់មកនគរបាលប៉ុស្តិ៍ចតុមុខមកដល់ក៏ បានទូរស័ព្ទហៅរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្រ្គោះឲ្យដឹងខ្លួនឡើងវិញ ៕
ដោយ៖ ស ដារ៉ា