ព្រឹកស្អែកនេះ ! សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃមន្ទីរពេទ្យកុមារជាតិ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃមន្ទីរពេទ្យកុមារជាតិ ។

នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុនសែន បានផ្ញើសារផងដែរថា, បន្ទាប់ពីរដូវចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាមិនមានការឆ្លងជំងឺ covid 19 ដូច្នេះសម្ដេចបានសម្រេចលើកលែង អនុញ្ញាតឱ្យមានការដោះម៉ាស ក្នុងការជួបជុំកម្មវិធី ណាមួយ ប៉ុន្តែបើមានប្រជាពលរដ្ឋណាដែលគាត់ពាក់ជាសិទ្ធិរបស់គាត់។ 

សម្ដេចតេជោ ហ៊ុនសែន បន្តថា, សម្រាប់កម្មវិធី ថ្ងៃស្អែក ! សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃមន្ទីរពេទ្យកុមារជាតិ សម្ដេចបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ បុគ្គលិក មន្ត្រីរាជការ សមត្ថកិច្ច ដែលបានចូលរួមក្នុងកម្មវិធី មិនបាច់ធ្វើតេស្ត ឬពាក់ម៉ាសនោះទេ។ 

សូមបញ្ជាក់ថា , ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគ្រប់គ្រងស្ថានភាពជំងឺ covid 19 ជួយប្រជាពលរដ្ឋទាន់ពេលវេលា ហើយអត្រា នៃការចាក់ថ្នាំការពារជំងឺ covid 19 ក៏មានចំនួនច្រើនលើសលប់ក្នុងក្របខណ្ឌទូទាំងប្រទេស ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៨០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៥២%។

ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏គ្មានដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៧២៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៧០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។

សូមជម្រាបថា, នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ម្សិលមុិញ  លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសមន្ទីរពេទ្យកុមារជាតិ បានអញ្ជើញចុះពិនិត្យអគារថ្មីនៃមន្ទីរពេទ្យកុមារជាតិ ដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print