រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ចេញសេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ(ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ)

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ នៅថ្ងៃពុធទី​១៩​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ រដ្ឋបាល​ខេត្ត​​ បានចេញសេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ(ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ)។

នៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ​ បានបញ្ជាក់ថា​ រដ្ឋបាល​ខេត្ត​ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងគ្រប់ស្ថាប័នឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជ្រាបថា ៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ និងយោងខាងលើ គណៈកម្មការរដ្ឋបាលនឹងប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលបានកំណត់ជាតំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចាប់ពីថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៣។

  សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័នដែលមាន ការពាក់ព័ន្ធនឹងក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ មេត្តាចូលរួមចុះបញ្ជីដីក្នុងតំបន់ធ្វើការវិនិច្ឆ័យអោយ បានគ្រប់ៗគ្នា។​ គណៈកម្មការរដ្ឋបាលនឹងធ្វើការពន្យល់ណែនាំ ស្ដីពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ច្បាប់ភូមិបាល និងឆ្លើយរាល់សំណួរទាក់ទងនឹងដំណើរការចុះបញ្ជីដីធ្លី។

ទទួលបានសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជនដែលជា អ្នកកាន់កាប់ដីជាក់ស្ដែង ព្រមទាំងគ្រប់មន្ទីរ អង្គភាព គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ខាងលើ នឹងចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងផុលផុសមិនខាន៕ដោយ​៖សហការី​

...

ខាងក្រោមនេះ​មានសេចក្ដីជូនដំណឹងលម្អិតរបស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print