ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនអធិការរងស្រុកបាភ្នំ ពីបទហិង្សាមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធដោយខុសច្បាប់!

ចែករំលែក៖

ខេត្តព្រៃវែង: បើយោងតាមការបញ្ជាក់ពីលោកស្រី អាត សុខ ហេន អ្នកនាំពាក្យសាលាដំបូង ខេត្តព្រៃវែង បានអោយដឹងថា, ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តព្រៃវែង លោក ហួត ហ៊ាង  នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន.ពីបទ”ហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ”តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ត នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

សូមជម្រាបថា, ការឃុំខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ នៅពេលនេះ បន្ទាប់ពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងខេត្តព្រៃវែង សម្រេចចោទប្រកាន់ ឬចេញដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ ពីបទ”ហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ”និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

 

សូមជម្រាបថាៈ ជនត្រូវចោទឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។

រីឯជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង “របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម”។

សូមរម្លឹកថា ក្រមព្រហ្មទណ្ឌ.មាត្រា ២១៨ បទ”ហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ” ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៤លានរៀល ទៅ១០លានរៀល៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print