កូនប្រុសបែកថ្នាំ វាយសម្លាប់ឪពុកខ្លួនឯង !!

ចែករំលែក៖

ខេត្តព្រៃវែង : មានអំពើឃាតកម្ម បង្កឡើងដោយ កូនប្រុសបង្កើត សម្លាប់ឪពុកខ្លួនឯង គួរអោយរន្ធត់បំផុត ! ហើយការសម្លាប់មនុស្សអីក៏ ផុយស្រួយម្លេះ?

ហេតុការណ៍អំពើឃាតកម្មនេះបានកើតឡើង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០ នាទី ស្ថិតនៅ ភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចបានអោយដឹងថា, ជនរងគ្រោះឈ្មោះ យ៉ុន ឆៃឡេង ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ 

ត្រូវកូនបង្កើត ឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ ២៧ ឆ្នាំ ជាមនុស្សបែកថ្នាំ បែកស្មារតី វ៉ៃ និងបោក ទៅនឹងធុងហ្គាស បណ្ដាលឱ្យស្លាប់ នៅក្នុងបន្ទប់ដេក។

 បច្ចុប្បន្នជនសង្ស័យឈ្មោះឡេង បារាំង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន ធ្វើកំណត់ហេតុ ស្តាប់ចម្លើយ និងកសាងសំណុំរឿងទៅតាមនីតិវិធីទៅតុលាការ ។   ចំណែកសាកសពត្រូវបានក្រុមគ្រួសារ និង បងប្អូនរៀបចំចាត់ចែងធ្វើបុណ្យនៅតាមប្រពៃណី ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print