លោក Sundar Pichai អគ្គនាយក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនអណាព្យាបាលរបស់ក្រុម Google បានថ្លែងថាក្រុមហ៊ុនគាត់នឹងច្របាច់បញ្ចូលក្រុមហ៊ុន២បន្ថែមទៀតគឺ Google Brainនិង DeepMindដើម្បីប្រកួតប្រជែងជាមួយនឹង កម្មវិធីChatGPT របស់ក្រុមហ៊ុន OpenAI។
នៅថ្ងៃអណាគតដ៏ខ្លីនេះ បុគ្គលិក Alphabet នឹងធ្វើការលើ AI “ពហុមុខងារ” ដូចជាម៉ូដែល GPT-4 ចុងក្រោយបង្អស់របស់OpenAI ដែលអាចឆ្លើយតបមិនត្រឹមតែចំពោះសារផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែចំពោះការបញ្ចូលរូបភាពផងដែរ ដើម្បីបង្កើតខ្លឹមសារថ្មីៗ។
Google បានគ្រប់គ្រងទីផ្សារនៃការស្វែងរកលើប្រព័ន្ធអ៊ីនធឺណិតអស់ជាច្រើនទសវត្សរ៍មកហើយ ជាមួយនឹងចំណែកភាគហ៊ុនលើសពី 80 ភាគរយ ប៉ុន្តែ Wall Street បារម្ភថាភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet អាចធ្លាក់ចុះក្នុងចំណោមក្រុមហ៊ុនសារជីវកម្មMicrosoft ក្នុងពេលដែលមានការប្រណាំងប្រជែងបច្ចេកវិទ្យា AI ដែលមានល្បឿនលឿននាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន Alphabetបានប្រកាស់ដំណើរកម្មវិធីBard
ក្នុងខែកុម្ភៈ ដើម្បីប្រជែងជាមួយ ChatGPT ផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះបានខាតបង់ 100 ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃទី 8 ខែកុម្ភៈ ក្រោយ Bard បានចែករំលែកព័ត៌មានមិនត្រឹមត្រូវនៅក្នុងវីដេអូផ្សព្វផ្សាយ និងព្រឹត្តិការណ៍របស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា ភាគហ៊ុន Alphabet បានកើនឡើង 2 ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។