ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ៥០ខ្នងនៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ៥និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ មានភ្លៀង និងខ្យល់កន្ត្រាក់

...
បានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៣០ខ្នង ដោយខូចខាត់ធ្ងន់ចំនួន ១៩ខ្នង ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឲ្យដឹងថា តាមតួលេខដែលលោកទទួលបានជំហានដំបូងនៅក្នុងមូលដ្ឋានរបស់លោកមានលំនៅដ្ឋានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បផ្លាញ សរុបចំនួន៥០ខ្នង ប៉ើងដំបូលទាំងស្រុង ចំនួន ១៩ខ្នង ហើយលោក និងក្រុមការងារកំពុងចុះមូលដ្ឋានជាក់ស្តែង ដើម្បីជួយដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

លោកស្រី ពេញ ម៉ូយ សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ បានរៀបរាប់ថា ភ្លៀង លាយឡំខ្យល់កន្ត្រាក់ បានបក់បោកយ៉ាងខ្លាំង ទៅលើភូមិចំនួន ០៥ គឺភូមិខ្លុង ភូមិកូនភ្នំ ភូមិអូរតាវ៉ៅ ភូមិក្បាលព្រលាន និងភូមិដីក្រហម ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នៅចន្លោះក្នុងម៉ោង ៥និង៣០នាទី រសៀល រហូតដល់ ៦៖០០នាទីរសៀល ធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋដួលរលំជាច្រើនខ្នង ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ។

លោកស្រីបានបន្ថែមថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះទាំងនេះមិនទាន់ដឹងពីតួលេខនៃការខូចខាតពិតប្រាកដគិតជាប្រាក់អស់ប៉ុន្មាននោះទេ គឺរង់ចាំអាជ្ញាធរដែនដី និងសាខាកាកបាទក្រហមខេត្តចុះប្រមូលទិន្នន័យ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕

a1-6

a2-4

a3-5

a4-2

a5-2

a6-1

ដោយ៖ ស សារ៉េត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print