ភ្នំពេញ៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមសិទ្ធិមនុស្ស អាដហុក និងលោក ណៃ រ៉ង់ដា ជាអនុប្រធាន ក្នុងករណីសូកប៉ាន ចៅក្រមសាលាដំបូង
...
រាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ និងសាកសួរចម្លើយនៅព្រឹកស្អែកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង។
ការសាកសួរនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរលោក ធាម ច័ន្ទពិសិដ្ឋ បានសួរចម្លើយជនត្រូវចោទ៣រូបផ្សេងទៀតរួចហើយ គឺលោក នី ចរិយា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី។
គួររំលឹកផងដែរ ក្រុមសង្គមសីវិលចំនួន៤នាក់ ក៏ត្រូវបាននគរបាលពោធិ៍សែនជ័យ នាំខ្លួនមកសាកសួរនៅប៉ុស្តិ៍កាកាប ខណៈប្រមូលផ្តុំគ្នាក្នុងសម្លៀកបំពាក់ខ្មៅ បំពានទៅនឹងការហាមឃាត់របស់អាជ្ញាធរក្នុងការតវ៉ាឲ្យដោះលែងជនជាប់ចោទជាមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគជប៕
ដោយ៖ សុខ ខេមរា
...