ទ្រព្យសម្បត្តិនិងចំនួនមហាសេដ្ឋីរុស្ស៊ីនៅតែកើនឡើង បើទោះជាមានទណ្ឌកម្មពីបស្ចិមលោកក៏ដោយ

ចែករំលែក៖

យោងតាមទស្សនាវដ្តី Forbes Russia បានផ្សាយថា ថ្វីបើលោកខាងលិចដាក់ទណ្ឌកម្មធ្ងន់បំផុតប្រឆាំងនឹងទីក្រុងមូស្គូក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីនៅតែកើនឡើង 152 ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារតម្លៃធនធានរ៉ែបានកើនឡើង ។

យោងតាមចំណាត់ថ្នាក់ លោក Andrei Melnichenko មហាសេដ្ឋីដែលរកប្រាក់បានច្រើនពីឧស្សាហកម្មជី គឺជាអ្នកមានបំផុតនៅក្នុងប្រទេសរុស្ស៊ីដែលមានទ្រព្យសម្បត្តិសរុបប៉ាន់ស្មានចំនួន 25.2 ពាន់លានដុល្លារច្រើនជាងពីរដងកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ចុងក្រោយរបស់ទស្សនាវដ្ដី Forbes Russia បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីមានមហាសេដ្ឋីចំនួន 110 នាក់ កើនឡើងចំនួន 22 នាក់ បើធៀបនឹងឆ្នាំមុន។ ទ្រព្យសម្បត្តិរបស់ពួកគេក៏បានកើនឡើងដល់ 503 ពាន់លានដុល្លារពី 353 ពាន់លានដុល្លារក្នុងឆ្នាំ 2022 ទោះបីជាបញ្ជីឈ្មោះមហាសេដ្ឋីថ្មីបានលុបចោលមហាសេដ្ឋីចំនួន 5 នាក់ដែលបានបោះបង់ចោលសញ្ជាតិរុស្ស៊ីកាលពីឆ្នាំមុនក៏ដោយ។
ឈ្មោះថ្មីនៅក្នុងចំណាត់ថ្នាក់របស់ Forbes Russia រួមមានមហាសេដ្ឋីដែលរកលុយបានក្នុងវិស័យអាហារសម្រន់ ផ្សារទំនើប គីមី សំណង់ និងផ្នែកឱសថ។ នេះបង្ហាញថា តម្រូវការក្នុងស្រុករបស់រុស្ស៊ីនៅតែរឹងមាំទោះបីជាមានទណ្ឌកម្មក៏ដោយ។
មុនពេលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង មហាសេដ្ឋីរុស្ស៊ីបានកាន់កាប់ទ្រព្យសម្បត្តិចំនួន 606 ពាន់លានដុល្លារក្នុងឆ្នាំ 2021។
បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំមុន ប្រទេសលោកខាងលិចបានចាប់ផ្តើមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងសេដ្ឋកិច្ចរុស្ស៊ី និងមហាសេដ្ឋីមួយចំនួនរបស់ប្រទេសនេះ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print