ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម :
១- ការវាយប្រហារ និងរិះគន់ពិធីសប្បាយអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់ប្រជាជនកម្ពុជា = ត្រូវប្រជាជនកម្ពុជាថ្កោលទោសនិងជេរផ្តាសារជានិច្ច?
២- ការដែលបានរួចផុតពីការជាប់ឃុំពីពន្ធនាគារ = ឆ្លុះបញ្ចាំងពីចិត្តជាទេវតារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សទេវតា?
៣- ដោយសារសង្គ្រាមនៅអ៊ុយក្រែន = មានប្រទេសខ្លះរើសអើងជនជាតិនិងប្រើអំពើហឹង្សាលើជនជាតិរុស្ស៊ី ហើយអួតឯងថាជាប្រជាធិបតេយ្យ?
៤- នៅពេលចាប់ខ្លួនសកម្មជនបក្សប្រឆាំង = វិទ្យុអត់ក្រមសីលធម៌ខិតខំផ្សាយយ៉ាងខ្លាំង = ដើម្បីដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា?
៥- តែនៅពេលដោះលែងសកម្មជនបក្សប្រឆាំង = វិទ្យុនេះធ្វើមិនដឹង អត់មានផ្សាយសោះ?
៦- នៅពេលដែលសកម្មជនបក្សប្រឆាំងមកចុះចូលជាមួយគណបក្សកាន់អំណាច = គេធ្វើមិនដឹង ស្ងាត់ឈឹង?
៧- គេធ្វើជាយកចិត្តទុកដាក់នឹងជីវិតសត្វស្វាណាស់ = តែត្រង់ជីវិតមនុស្សគេសម្លាប់រាល់ថ្ងៃដោយគិតតែផលិតនិងលក់អាវុធដើម្បីសម្លាប់ជីវិតមនុស្ស?
៨- គ.ជ.ប ជាអ្នករៀបចំការបោះឆ្នោតក្រោមការតាមដានត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិនិងពីប្រជាជនជាម្ចាស់ឆ្នោត = ឯការសម្រេចចិត្តជ្រើសរើសយកគណបក្សណាគឺជាសិទ្ធិរបស់ប្រជាជនជាម្ចាស់ប្រទេស?
៩- ទោះបីជាមន្ត្រីយោធាក៏ដោយ = ក៏មន្ត្រីយោធានៅមានសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋដែរ?
១០- នៅពេលដែលតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី = មិនទាន់ធ្វើសកម្មភាពនយោបាយទេ គឺមិនខុសច្បាប់ទេ?
១១- អាអ្នកវិភាគគ្មានដឹងខ្យល់អីទាល់តែសោះ = ស្អីៗក៏ដឹងដឹងសព្វដឹងគ្រប់ តើនរណាជឿ?និយាយដែលគេមិនជឿគឺជារឿងមិនពិត៕
ដោយ : សិលា