សម្ដេចតេជោ ហ៊ុន សែន៖ សាសនាទាំងអស់ ត្រូវបានបាត់បង់ និងបំផ្លាញចោលនៅសម័យ ប៉ុល ពត

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សាសនាទាំងអស់ត្រូវបានបាត់បង់ និងបំផ្លាញចោល នៅសម័យ ប៉ុល ពត។

សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ ។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ៧មករា ប្រទេសជាតិយើងចាប់ផ្តើមមានការអភិវឌ្ឍរីកចម្រើនឡើងវិញ រួមទាំងវិស័យសាសនាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ពុទ្ធបរិស័ទទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យមានសមិទ្ធផលធំៗ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដើម្បីបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការកសាងវត្តព្រះបារមីវង្កតបុរី មិនសម្រាប់តែត្រកូល «ហ៊ុន» និងត្រកូល «ឌី» ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន រំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កសាងទីអារាមនៅទីនេះវាមិនគ្រាន់តែជាទីអារាមសម្រាប់ផ្នូររបស់មាតា បិតា របស់ខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកដទៃទៀតដែលមានជំនឿលើព្រះពុទ្ធសាសនា ដែលខ្ញុំព្រះករុណាខ្ញុំគិតថានេះជាចំណងទាក់ទងដ៏ប្រសើររវាងអាណាចក្រ និងពុទ្ធចក្រ»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅក្នុងឱកាសជួអាចារ្យ អាចារិនី អំពីទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ទាក់ទងនឹងភាពល្អប្រសើរដែលយើងបានបង្ហាញនៅទីនេះស្រាប់ហើយពេលដែលអាណាចក្រមានវិបត្តិជនភៀសខ្លួនមកកាន់ទីអារាមនេះ ដែលគ្រាមុនហៅថា វត្តទួលក្រសាំង ដែលកាលណោះគ្រាន់តែវត្តទទួលជនភៀសខ្លួន។ បន្ទាប់មកវត្តអារាមនេះ ត្រូវបំផ្លាញចោលទាំងស្រុងដោយសារតែមានវិបត្តិការផ្នែកអាណាចក្រ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print