ខេត្តកំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ បទល្មើសចរាចរណ៍ពេលថ្ងៃ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងកំពង់ឆ្នាំង។ ជាលទ្ធផល៖ ឃាត់ម៉ូតូ បើកបរល្មើសច្បាប់ចរាចរណ៍ចំនួន ០១គ្រឿង ហើយយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការអប់រំ រយះពេលបីថ្ងៃ។
ដោយឡែកកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ កាលពីយប់ថ្ងៃទី២៤ មេសា ក៏បានចេញល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបទល្មើសផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុនៅពេលយប់។
ក្នុងប្រតិបត្តិការនោះដែរ ជាលទ្ធផល បានអប់រំរថយន្តដឹកសំពីងសំពោង ០១គ្រឿង ៕ដោយ៖សហការី
...