ភូមិចំនួន៤នៅក្នុងប៉ោយប៉ែតរងផលប៉ះពាល់ខ្យល់កន្រ្តាក់ ខូចខាតផ្ទះពលរដ្ឋចំនួន១៩ខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈភ្លៀងផ្គរន្ទះខ្យល់កន្រ្តាក់រងផលប៉ះពាល់ភូមិចំនួន៤និងខូចខាត់ទ្រព្យសម្បតិផកទះពលរដ្ឋចំនួន១៩ខ្នងផ្ទះនៅក្រុងប៉ោយប៉ែតនៅល្ងាច

ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣នេះ។យោងតាមរបាយការណ៍សង្ខេបបឋមរបស់លោកអភិបាលក្រុងប៉ោយប៉ែតបានសសេរថាៈស្តីពីខ្យល់កន្រ្តាក់នៅក្នុងក្រុងប៉ោយប៉ែត ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះសង្កាត់និមិត្តមានការប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង ភូមិចំនួន៤ គឺភូមិរស្មើសាមគ្គីចំនួន៦ខ្នង ភូមិកូបធំចំនួន២ខ្នង ភូមិនិមិត្តថ្មីចំនួន៦ខ្នង និងភូមិអន្លង់ស្វាយចំនួន៥ខ្នង។

ជាកិច្ចសង្គ្រោះបឋមខ្ញុំបានចាត់ឲ្យលោក ខាត់ ធា ចៅសង្កាត់និមិត្ត ធ្វើការសហការជាមួយកងកម្លាំងពាក់ព័ន្ធចុះជួយ និងផ្តល់ជំនួយបឋមបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះភ្លាមៗតាមដែលអាចធ្វើបាន ហើយខ្ញុំនឹងដឹកនាំក្រុមការងារចុះជួយជួសជុលលំនៅដ្ឋានពួកគាត់ឡើងវិញនៅព្រឹកស្អែក។ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print