ការព្យាបាលដោយ Brachytherapy (ស្អំ)!

ចែករំលែក៖

ភ្នំពេញ : Brachytherapy គឺជាការព្យាបាលដោយការដាក់ប្រភពវិទ្យុសកម្មនៅក្បែរ រឺនៅក្នុងដុំសាច់មហារីក។ ប្រភពវិទ្យុសកម្មឈ្មោះ Iridium 192 នៅក្នុងម៉ាស៊ីន Brachytherapy ត្រូវបានបញ្ជូនទៅក្បែរ រឺនៅក្នុងដុំសាច់មហារីក ដោយប្រព័ន្ធកុំព្យូទ័រធ្វើប្លង់កាំរស្មីទំនើប តាមរយៈឧបករណ៍វេជ្ជសាស្រ្តដាក់ក្នុងខ្លួនអ្នកជំងឺដោយវេជ្ជបណ្ឌិតឯកទេស។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។

 ការព្យាបាលដោយ Brachytherapy ត្រូវធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតជំនាញមហារីក និងវេជ្ជបណ្ឌិតជំនាញដាក់ថ្នាំសណ្តំ។ ការព្យាបាលត្រូវធ្វើនៅក្នុងផ្នែកបាញ់កាំរស្មី ដែលមានបន្ទប់ពិសេសសំរាប់សុវត្ថិភាពនៃការប្រើប្រាស់កាំរស្មី។

នៅក្នុងប្រទេសកម្ពុជា ការព្យាបាលមួយនេះ ដើរតួយ៉ាងសំខាន់សំរាប់ជំងឺមហារីកមាត់ស្បូនដែលជាជំងឺមហារីកលំដាប់ទីពីរ ដែលកើតមានលើស្រ្តីកម្ពុជា។ បច្ចុប្បន្ន ការព្យាបាលជំងឺមហារីកមាត់ស្បូនសឹងតែគ្រប់ដំណាក់កាល គឺពឹងលើការចាក់ថ្នាំគីមី បញ្ចាំងកាំរស្មី និង ស្អំ  ដែលក្នុងនោះ Brachytherapy ដើរតួសំខាន់ក្នុងការរំលាយដុំមហារីកដោយមិនចាំបាច់ធ្វើការវះកាត់ចំពោះករណីមួយចំនួនធំ។ 

 សព្វថ្ងៃនេះ សេវាព្យាបាលបែបនេះ មានតែនៅមន្ទីរពេទ្យកាល់ម៉ែតមួយគត់។ សំរាប់ព័ត៌មានលំអិត សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ ដំណាក់កាលនៃជំងឺ និងការរៀបចំការព្យាបាលត្រឹមត្រូវតាមស្តង់ដាដូចនៅបណ្តាប្រទេសជឿនលឿនផងដែរ ៕

សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print