សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឯ.ឧ ឃួង ស្រេង អត់បានចូលអាណត្តិទី២ទេ

ចែករំលែក៖

ភ្នំពេញ៖  ថ្ងៃព្រហស្បតិ៍ ២៧ មេសា ២០២៣សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា កុំតែបានសម្ដេចរឹងនោះទេ កុំអីឯ.ឧ ឃួង ស្រេង មិនបានបន្តតំណែងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី ២ឡើយ។

      ការអះអាងនេះ ធ្វើឡើងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។

     សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សូម្បីតែ ឃួង ស្រេង នេះ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ ខ្ញុំនិយាយឲ្យច្បាស់ចឹងម៉ងទៅ អត់បានចូលអាណត្តិទី ២ទេ…ហើយព័ត៌មានចេញពីជ្រុងមកវាយអាស្រេង រហូតៗ ប៉ុន្តែខ្ញុំរឹង…អាហ្នឹងនិយាយវាឲ្យពិត វាមានអញ្ចឹងៗ»។

     សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ករណីនេះ សម្ដេចមិនដែលប្រាប់លោក ឃួង ស្រេង ទេ តែពេលនេះសម្ដេចថ្លែងប្រាប់ជាចំហតែម្ដង ដើម្បីដាស់តឿនមន្ត្រីនានាឲ្យបញ្ឈប់ការជេរ ឬចាក់រុកអ្នកដទៃ។

     កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី ២បន្តទៀត។

       ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯ.ឧ ឃួង ស្រេង ជាអភិបាលរាជធានីភ្នំ ពេញសម្រាប់អាណត្តិទី២នេះបានធ្វើ ឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

    សូមបញ្ជាក់ថា៖ ឯ.ឧ ឃួង ស្រេង ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញផ្លូវការ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ដោយជំនួសឯ.ឧ ប៉ា សុជាតិវង្ស ដែលត្រូវតែងតាំងមុខតំណែងថ្មី៕.  សំរិត

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print