សម្តេចតេជោ​ ហ៊ុន​ សែន​ ចេញ​អនុក្រឹត្យ​ស្ដីពី​និរាករណ៍​អនុក្រឹត្យ​លេខ​៤៧​ ស្ដីពី​ការកំណត់តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​​ទន្លេ​មេគង្គ

ចែករំលែក៖

​ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៣​ បានចេញ​អនុក្រឹត្យ​ ​ស្ដីពី​និរាករណ៍​អនុក្រឹត្យ​លេខ​៤៧​ ស្ដីពី​ការកំណត់តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​​ទន្លេ​មេគង្គ​។

សូមជម្រាបថា​ សម្តេចតេជោ​ កាលពីព្រឹកមិញនេះ​នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ​ បានមានប្រសាសន៍​ “ពាក់ព័ន្ធនឹងអន្លង់ផ្សោត”។ 

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់​ថា​ ដើម្បីរក្សាសុវត្ថិភាពសម្រាប់សត្វផ្សោត និង ការជៀសវាងប៉ះពាល់នូវផលប្រយោជន៍ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាជរដ្ឋាភិបាល​ នឹងលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងទុកអោយអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១២ ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឲ្យប្រើប្រាស់នៅមងក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី។

...

ខាងក្រោមនេះ​ជា​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print