អ៊ុយក្រែន ទទួលបានរថពាសដែកសរុប ១,៥៥០គ្រឿង និងរថក្រោះ ២៣០គ្រឿង ពីលោកខាងលិច

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ប្រមុខអង្គការណាតូ លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយថា សម្ព័ន្ធមិត្ត និងដៃគូរបស់ណាតូបានផ្តល់ឲ្យអ៊ុយក្រែននូវរថពាសដែកចំនួន ១,៥៥០គ្រឿង ក៏ដូចជារថក្រោះចំនួន ២៣០គ្រឿង ដើម្បីបង្កើតជាអង្គភាពការពារ និងជួយអ៊ុយក្រែនឲ្យមានសមត្ថភាពដណ្តើមយកទឹកដីពីកងកម្លាំងរុស្ស៊ីមកវិញ។

លោក ស្តូលធិនបឺគ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការផ្តល់ជំនួយនេះគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២ តំណាងឲ្យ «ជាង ៩៨ភាគរយនៃយានប្រយុទ្ធដែលបានសន្យាផ្តល់ដល់អ៊ុយក្រែន»។ លោក ស្តូលធិនបឺគ បានគូសបញ្ជាក់ថា «សរុបមក យើងបានហ្វឹកហាត់ និងបំពាក់កងពលតូចរថពាសដែកថ្មីចំនួន ៩របស់អ៊ុយក្រែន។ ប្រការនេះនឹងធ្វើឲ្យអ៊ុយក្រែនស្ថិតក្នុងជំហររឹងមាំ ដើម្បីបន្តដណ្តើមយកទឹកដីដែលរុស្ស៉ីបានកាន់កាប់មកវិញ»។
អ៊ុយក្រែន បាននឹងកំពុងបង្កើនការវាយលុកនៅរដូវផ្ការីក ក្រោមការរំពឹងទុកខ្ពស់នៃឃ្លាំងអាវុធរថក្រោះ និងសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច រួមជាមួយកងពលតូចដែលទើបរៀបចំថ្មីៗនេះ៕

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print