តុលាការមួយរបស់ប្រទេសលីប៊ីបានកាត់ទោស លោក Saif al-Islam Gaddafi កូនប្រុសមេដឹកនាំបណ្តេញចេញពីអំណាច លោក Col Muammar Gaddafi និងមនុស្ស៨នាក់ផ្សេងទៀត ជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធបទឧក្រិដ្ឋកម្មសង្គ្រាម ដែលទាក់ទងការបដិវត្តន៍ក្នុងឆ្នាំ២០១១ ។ មនុស្សជាង៣០នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតមេដឹកនាំ Col Gaddafi ក៏ត្រូវបានផ្តន្ទាទោសពីបទគំរាមកំហែងធ្វើទុក្ខបុកម្នេញទៅលើក្រុមបាតុករដែលធ្វើបាតុកម្មដោយសន្តិវិធី អំឡុងពេលផ្ទុះការបះបោរនោះផងដែរ ។
ក្នុងសវនាការនេះ គ្មានវត្តមានលោក Saif al-Islam នៅក្នុងតុលាការនោះទេ ប៉ុន្តែសវនាការនាពេលកន្លងមកធ្វើឡើងតាមរយៈវីដេអូ ។ លោកត្រូវឃុំឃាំងដោយអតីតក្រុមឧទ្ទាមមកពីតំបន់ Zintan ដែលច្រានចោលការប្រគល់ខ្លួនកូនប្រុសអតីតមេដឹកនាំហ្គាដាហ្វ៊ីម្នាក់ទៅនេះទៅឲ្យតុលាការ ។
សេចក្តីរាយការណ៍មួយពីទីក្រុង Zintani បានបញ្ជាក់ប្រាប់ប៊ីប៊ីស៊ីថា ក្រុមនេះនឹងមិនសម្លាប់គាត់(Saif al-Islam) ឬប្រគល់ខ្លួនទៅឲ្យតុលាការនោះឡើយ ។
អតីតប្រធានស៊ើបការណ៍សម្ងាត់អតីតរបបហ្គាដាហ្វ៊ី លោក Abdullah al-Senussi ក៏ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវតុលាការផ្តន្ទាទោសអស់មួយជីវិត ក៏ដូចជាអតីតនាយករដ្ឋមន្ត្រីហ្គាដាហ្វ៊ី លោក Baghdadi al-Mahmoudi ផងដែរ ។
They have the right to appeal against their sentences within 60 days.
អ្នកដែលត្រូវចោទទាំងអស់នេះមានសិទ្ធិក្នុងរយៈពេល៦០ថ្ងៃដើម្បីប្តឹងជំទាស់សាលក្រមតុលាការដែលសម្រេចនាពេលនេះ ។
អំឡុងពេលប៉ុន្មានឆ្នាំថ្មីៗមុនផ្ទុះការបះបោរ លោក Saif al-Islam ត្រូវគេស្គាល់ថា ជាអ្នកព្យាយាម បញ្ចុះបញ្ចូលឲ្យមានការកែទម្រង់ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ ។ ប៉ុន្តែពលរដ្ឋបានអំពាវនាវឲ្យឪពុករបស់លោករំលាយរបបដឹកនាំរបស់ខ្លួនចោលទៅ ហើយលោកក៏មានសកម្មភាពប្រឆាំងការបោះបោររបស់ប្រជាពលរដ្ឋរហូតដល់ទឹកចុងក្រោយ ។
លោក Saif al-Islam ក៏កំពុងក្នុងការតាមចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
រដ្ឋអាជ្ញានិយាយថា លោក Saif al-Islam បានស្ថិតនៅក្នុងចង្កោមអនុវត្តតាមគោលនយោបាយឪពុករបស់លោកដោយចាត់វិធានការទប់ស្កាត់ គ្រប់កាលៈទេសៈទាំងអស់ចំពោះជនស៊ីវិលដែលធ្វើបាតុកម្មប្រឆាំងជាមួយរបបហ្គាដាហ្វ៊ី ។
អតីតមន្ត្រីរបបនេះ៨នាក់ផ្សេងទៀតត្រូវតុលាការកាត់ទោសអស់មួយជីវិតផងដែរ ចំណែក៧នាក់ផ្សេងទៀតត្រូវជាប់ពន្ធនាគារក្នុងម្នាក់ៗ១២ឆ្នាំ។ រីឯមនុស្ស៤នាក់លើកលែងការចោតប្រកាន់ ។
កូនក្តីទាំងនេះត្រូវរងការចោទប្រកាន់ញុះញង់ឲ្យមានអំពើហិង្សា និងការសម្លាប់បាតុករអំឡុងពេលផ្ទុះការបដិវត្តដែលគោលដៅពិតប្រាកដគឺផ្តួលរំលំរបបហ្គាដាហ្វ៊ីនោះ ។ ចាប់តាំងពីលោកហ្គាដាហ្វ៊ីបាត់បង់ជីវិតរហូតមកដល់ពេលនេះ លីប៊ីនៅមិនទាន់រួចផុតពីអស្ថិរភាពសង្គមនៅឡើយ ហើយនាពេលបច្ចុប្បន្ននេះ ក៏មិនទាន់មានរដ្ឋាភិបាលតែមួយដឹកនាំនោះដែរ ។
រដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិរបស់លីប៊ីមានមូលដ្ឋាននៅទីក្រុង Tobruk ខណៈដែលរដ្ឋធានទីទ្រីប៉ូលីគ្រប់គ្រងដោយក្រុម Libya Dawn ។
សវនាការនាពេលនេះគឺបានបន្តធ្វើកាលពីឆ្នាំមុន ដែលរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស ដោយពួកគេព្រួយបារម្ភថា ប្រព័ន្ធតុលាការរបស់លីប៊ីគ្មានតម្លាភាព ។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបញ្ជាក់ថា ខ្លួនមានអារម្មណ៍ថា អយុត្តិធម៌ចំពោះជនត្រូវចោទទាំងនោះ ៕