តាលីបង់​វាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់សន្តិសុខនេប៉ាល់​១៤នាក់

ចែករំលែក៖

មានការវាយប្រហារគ្រាប់បែកអត្តឃាតពីក្រុមតាលីបង់​បណ្តាលឲ្យសន្តិសុខ​នេប៉ាល់ ​១៤នាក់ស្លាប់ស្ថិតនៅទីក្រុងកាប៊ុល

...
ប្រទេសអាហ្វហ្គានិស្ថាន។ នៅពេលដែលធ្វើដំណើរដោយរថយន្តក្រុងក៏ត្រូវក្រុមភេរវករតាលីបង់បំផ្ទុះគ្រាប់បែកតែម្តង។

មន្ត្រីអាហ្វហ្គានិស្ថានបានឲ្យដឹងថា ក្រុមសន្តិសុខនេប៉ាល់បានធ្វើដំណើរឆ្ពោះទៅកាន់ស្ថានទូតប្រទេសកាណាដា នៅទីក្រុងកាប៊ុល ដើម្បីការពារសន្តិសុខនៅទីនោះក៏រងការវាយប្រហារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានិស្ថានកាលពីថ្ងៃទី​២០ ខែមិថុនា បានបញ្ចាក់ថា ក្រុមសន្តិសុខ​ ១៤នាក់បានស្លាប់គឺជាជនជាតិនេប៉ាល់ ។ នៅក្នុងសេចក្តីប្រកាសក្រសួងមហផ្ទៃអាហ្វហ្គានិស្ថានបញ្ចាក់ថា ការវាយប្រហារនោះធ្វើឡើងដោយក្រុមតាលីបង់ ។ ការវាយប្រហារនោះបណ្តាលឲ្យមនុស្ស ​៩នាក់ផ្សេងទៀតរងរបួសក្នុងនោះមានជនជាតិនេប៉ាល់ ៥នាក់ ជនជាតិអាហ្វហ្គានស្ថាន ៤នាក់៕

an_ninh_AWTP

ប្រែសម្រួល៖​សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print