ភ្នំពេញ : ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោបាយសាធារណៈ ប្រចាំប្រទេសកម្ពុជា ឡាវ និងភូមា បានធ្វើការណែនាំអោយបានស្គាល់ កញ្ញា Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងចូលរួមធ្វើឱ្យលំហូរមាតិកាព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Tik Tok មួយនេះមានបរិយាកាសល្អ សុវត្ថិភាពមាតិកា និងទំនួលខុសត្រូវសង្គម ជាពិសេសក្នុងអំឡុង ពេលដែលកម្ពុជារៀបចំព្រឹត្តិការណ៍ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខនេះ ជាដើម ។ នេះជាការបង្ហោះលើផេកផ្លូវការ របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន
សូមបញ្ជាក់ថា, កញ្ញា Chanida Klyphun បានជម្រាបជូនអំពីការរៀបចំជា វេទិកាផលប៉ះពាល់ TikTok ដែលគ្រោងធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេសុី ។
ព្រឹត្តិការណ៍នេះ នឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិរបស់ Tik Tok នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀតមកពីទូទាំងអាស៊ីអាគ្នេយ៍ ៕
ដោយ : សិលា