ភ្នំពេញ : រាជរដ្ឋាភិបាល សម្តេចចេញអនុក្រឹត្យ ស្តីពីការបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធបស៊ីល។រាជរដ្ឋាភិបាលសម្រេច :
មាត្រា ១ : ត្រូវបានបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីល ដែលមាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា។
មាត្រា២ : ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។
មាត្រា៣ : សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាម តម្រូវការនៃការងារជាក់ស្ដែង។
មាត្រា៤ : ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូត នេះ ត្រូវស្ថិតក្នុងប្រភេទ “ក”។
មាត្រា៥ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕
ដោយ : សិលា