ខេត្តស្វាយរៀង: លោក នាងសុជីវី ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំមុខដាស្រុករមាសហែក បានថ្លែងថា សូមអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ
និងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹក
ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៣ ក្នុងពិធី
សំណេះសំណាលដល់ក្រុមគ្រួសារសមាជិកបក្សភូមិចំនួន២ភូមិ មានភូមិព្រៃផ្ដៅទី១និងភូមិព្រៃផ្ដៅទី២នៅឃុំមុខដា ស្រុករមាសហែក ដោយមានការចូលរួមពីលោក អ៊ិនសាបន អនុប្រធានគណបក្សប្រជាជនស្រុករមាសហែក ក្រុមការងារចុះមូលដ្ឋានឃុំ លោក ប្រធានគណបក្សឃុំ អស់លោកលោកស្រីដែលពាក់ពន្ធ័និងសមាជិកសមាជិការបក្ស សរុបជាង ២០០នាក់ផងដែរ។
លោក នាងសុជីវី ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំមុខដា ស្រុករមាសហែក
បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង
ក៏ដូចជាលោក សៅសុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ជូនដល់បងប្អូនសមាជិកបក្សភូមិព្រៃផ្ដៅទី១និងភូមិព្រៃផ្ដៅទី២ដែលបានចូលរួមនាពេលនេះ ផងដែរ។
បន្ថែមពីនេះលោក ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោក បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះដោយ បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញតាមផែនការកំណត់ ដើម្បីធានាបានភាពស៉ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។
ក្នុងឪកាសនោះ លោក បានជំរុញដល់បងប្អូនគ្រួសារសមាជិកសមាជិការបក្សភូមិ សូម កុំភ្លេចរក្សាទុករាល់ឯកសារដែលពាក់ពន្ធ័និងទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
បន្ទាប់មកលោក នាងសុជីវី ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំមុខដាស្រុករមាសហែក និងក្រុមការងារក៏បានចុះមើលវឌ្ឍនភាព នៅវត្តគ្រញូងនិងបានចូលបច្ច័យចំនួន៨លានរៀលដល់ព្រះគ្រូចៅអធិការវត្តគ្រញូងសម្រាប់កសាងវត្តនេះផងដែរ។