លោក Leonid Slutsky បានដាក់ពាក្យលាឈប់ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ីហើយ បន្ទាប់ពី
...
រុស្ស៊ីធ្លាក់ចេញពីការប្រកួតយូរ៉ូឆ្នាំ២០១៦ត្រឹមវគ្គជម្រុះក្នុងពូល ។
៣ប្រកួតរបស់រុស្ស៊ីទទួលបានតែ១ពិន្ទុប៉ុណ្ណោះក្នុងពូល B ដោយប្រកួតចាញ់ក្រុម វេល 3-0 ចាញ់ស្លូវ៉ាគី2-1និងស្មើអង់គ្លេស 1-1។
គ្រួបង្វឹកវ័យ៥៤ឆ្នាំ Leonid Slutsky បាននិយាយថា “ក្រោយទទួលបានលទ្ធ ផលបែបនេះខ្ញុំគិតថាត្រូវតែមានអ្នកផ្សេងមកដឹកនាំក្រុមជម្រើសជាតិរុស្ស៊ីវិញម្តង សម្រាប់ការប្រកួតធំៗផ្សេងទៀត”។
លោក Leonid Slutsky គឺជាគ្រូបង្វឹក របស់ក្រុម CSKA Moscow ដែលបាន មកជំនួសតំណែងរបស់លោក Fabio Capelloកាលពីខែកក្កដាឆ្នាំមុន ប៉ុន្តែកិច្ច សន្យារបស់គាត់ត្រឹមតែយូរ៉ូចប់ប៉ុណ្ណោះ។
កម្មវិធីធំបន្ទាប់របស់ប្រទេសរុស្ស៊ីគឺធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៨ដោយ ពួកគេជាប់ដោយស្វ័យប្រវត្តិតែម្តងពុំចាំបាច់ប្រកួតជម្រុះនោះទេក្នុងនាមជាម្ចាស់ផ្ទះ៕
ដោយ៖ រ័ត្ន
...