បើមិនមានកិច្ចពិភាក្សាគ្នាទេនោះវិបត្តិនិងគ្មានថ្ងៃបញ្ចប់ឡើយ

ចែករំលែក៖

ក្រសួងការបរទេស​ចិន​បាន​អំពាវនាវ​ឲ្យ​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងជើង ​អង្គុយ​តុ​ពិភាក្សា​ទល់មុខ​គ្នា​ដើម្បី​ដោះ

...
ស្រាយ​វិវាទ​ និង​បញ្ចប់​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​ ក្រោយ​ពេល​ដែល​កូរ៉េ​ខាងជើង​ បាន​ធ្វើការ​សាកល្បង​មី​ស៊ី​ល​រួច​មក​ ។​

​បើ​ទោះបី​មានការ​ខឹងសម្បា​នឹង​កូរ៉េ​ខាង​ជើង ​ដែល​បាន​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល​ក្ដី​ក៏​ចិន​នៅ​តែ​ព្រួយបារម្ភ​អំពី​ការ​បញ្ជូន​សព្វាវុធ​របស់​អា​មេ​រិ​ក​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ប៉ះពាល់​ដល់​ប្រទេស​ចិន​ផ្ទាល់​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ ហុង​ លី​ បាន​បញ្ជាក់​ថា​ «​ចំណុច​សំខាន់​គឺ​កម្មវិធី​បរមាណូ​នៅ​លើ​ឧបទ្វីប​ កូរ៉េ​រវាង​អា​មេ​រិ​ក​នឹង​កូរ៉េ​ខាងជើង​ ដូច្នេះ​គួរតែ​អង្គុយ​តុ​ទល់មុខ​គ្នា​និយាយ​ឲ្យចំ​គោលដៅ​»​ ។​

​កូរ៉េ​ខាងជើង​ បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីបជាបន្តបន្ទាប់​ក្រោយ​ពេល​បាន​សាកល្បង​គ្រាប់បែកបរមាណូ​រួច​មក​ ដែល​សកម្មភាព​ទាំងនោះ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ ។​ ចំណែក​ភាគី​កូរ៉េ​ខាងជើង​បញ្ជាក់​ថា​ ជា​ ការ​សាកល្បង​ក្នុង​គោលដៅ​សន្ដិភាព​តែ​ប៉ុណ្ណោះ​ មិន​បាន​គំរាមកំហែង​ប្រទេស​ណាមួយ​នោះ​ឡើយ​ ។​

​ចិន​ដែល​ជា​ប្រទេស​ជិត​ស្និទ្ធ​បំផុត​របស់​កូរ៉េ​ខាងជើង​មិន​បាន​ចូលរួម​ការ​ដាក់​ទណ្ឌកម្ម​នោះ​ឡើយ​ដោយ​អំពាវនាវ​ឲ្យ​ ភាគី​ដែល​មាន​វិវាទ​ចូល​តុ​ពិភាក្សា​រក​ច្រកចេញ​ដោយ​ត្រឹមត្រូវ​ ។​

​សកម្មភាព​របស់​កូរ៉េ​ខាងជើង​កាន់តែ​ធ្វើ​ឲ្យអា​មេ​រិ​ក​ចូល​កាន់តែ​កៀក​ប្រទេស​នេះ​ ដោយ​នាំ​អាវុធ​ទំនើប​ជា​ច្រើន​មក​ កាន់​អាស៊ី​ ដែល​គេ​អាច​និយាយ​បាន​ថា​ ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​ ក្នុង​នោះ​ទប់​ទល់​ទាំង​ចិន​និង​កូរ៉េ​ខាងជើង​ ។​

វិបត្តិនៅកូរ៉េខាងជើងបានធ្វើឲ្យអាមេរិកបញ្ចូនសព្វាវុធជាច្រើនចូលមកតំបន់អាស៊ីដោយគោលដៅនៃអាវុធនោះគឺសម្តៅទៅលើចិនឯណោះទេ។ ទាំងនោះហើយទើបចិនស្នើរឲ្យអាមេរិកនិងកូរ៉េខាងជើងចចាគ្នាបញ្ចប់វិបត្តិដែលកំពុងតែកើតឡើងនោះ។

នៅពេលដែលអាមេរិកបញ្ចូនអាវុធឡោមព័​ទ្ធចិនហើយនោះលទ្ធផលគឺមិនខុសពីរុស្ស៊ីនាពេលនេះឡើយ គឺមិនអាចប្រឆាំងជាមួយអាមេរិកនិងលោកខាងលិចបានឡើយមានតែទទួលស្គាល់ប៉ុណ្ណោះបើចង់រស់រាន្ត៕

1 (2)

1 (1)

ប្រែសម្រួល៖​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print