ផ្លូវការហើយលោក Tite ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល

ចែករំលែក៖

លោក Titeត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលជាផ្លូវការហើយដោយត្រូវជំនួសតំណែងរបស់

...
លោក Dunga ដែលត្រូវបណ្តេញចេញពីតំណែង ។

គ្រូបង្វឹកវ័យ៥៥ឆ្នាំ Titeនឹងមកកាន់តំណែងពេញលេញក្រោយការប្រកួតអូឡាំពិកចប់ ចំណែកលោក Micale គ្រូបង្វឹក ជម្រើសជាតិប្រេស៊ីលអាយុក្រោម២០ឆ្នាំ គឺជាអ្នកមានភារកិច្ចដឹកនាំក្រុមម្ចាស់ផ្ទះ ប្រស៊ីលដណ្តើមយកមេដាយមាសអូឡាំពិក ។

លោក Tite បានសម្រេចចិត្តចាកចេញពី ក្លិប Corinthians មកកាន់តំណែងគ្រូបង្វឹក ជម្រើសជាតិ បន្ទាប់ពីជួយក្រុម Corinthians ឈ្នះជើងឯកប្រទេសប្រេស៊ីល២សម័យ ជើងឯក Copa Libertadores មួយ និង World Club Cup មួយ ។

បទពិសោធន៏របស់គាត់គឺធ្លាប់ដឹកនាំក្រុមរហូតដល់ទៅ១៣ក្លិបដោយរួមមាន Gremio, Atletico Mineiro និង Palmeiras ក្នុងប្រទេសប្រេស៊ីល, ក្លិប Al Ain និង Al Wahda ក្នុងប្រទេសអារ៉ាប់រួម ៕

Campeonato Brasileiro 2015 Corinthians/SP x Sao Paulo/SP

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print