អឺរ៉ុបនិងជួបមហន្តរាយដូចការទស្សន៍ទាយដែរឬទេ?

ចែករំលែក៖

អឺរ៉ុបបានរិតបន្តឹងសន្តិសុខយ៉ាងខ្លាំងមិនធ្លាប់មានក្រោយពេលមានជនភៀសខ្លួនជាច្រើនបានចូលទៅកាន់អឺរ៉ុប

...
ព្រមទាំងក្រុមភេរវកម្មផងដែរ។ ការរិតបន្តឹងសន្តិសុខរបស់បណ្តាប្រទេសអឺរ៉ុបខ្លាចអឺរ៉ុបត្រូវទទួលរងគ្រោះមហន្តរាយដោយសារមនុស្សគឺការវាយប្រហារភេរវកម្មដូចអ្វីដែលគ្រូទាយជនជាតិប៊ុលហ្គារីបានទាយទុកពីមុនមក។

​អ្នក​ទស្សន៍​ទាយ​ពិការ​ភ្នែក​ទាំង​២​លោក ​យាយ​ Vanga​ បាន​ព្រមាន​ពី​ការ​ឈ្លានពាន់​នៅ​តំបន់​អឺរ៉ុប​ពី​ក្រុម​អ៊ិ​ស្លា​ម​ជ្រុលនិយម​នៅ​ឆ្នាំ​២០១៦​ ។​ ការ​ទស្សន៍​ទាយ​នេះ​បាន​ធ្វើ​ឲ្យគេ​នឹកឃើញ​ដល់​ជនអន្ដោប្រវេសន៍​រាប់​សែន​នាក់​ចូល​ទៅ​កាន់​តំបន់​អឺរ៉ុប​ ដោយ​ក្នុង​នោះ​មាន​ក្រុម​អ៊ិស្លា​ម​ជ្រុល​និយម​បង្កប់ខ្លួន​ដើម្បី​វាយប្រហារ​បង្ក​អុកឡុក​នៅ​តំបន់​អឺរ៉ុប​។​

​គ្រូទាយ​ជនជាតិ​ប៊ុល​ហ្គា​រី​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៩៦​ ក្នុង​អាយុ​៨៥​ ឆ្នាំ​ ។​ លោកយាយ​កាន់តែ​ល្បីល្បាញ​ពី​ ការ​ទស្សន៍​ទាយ​ជោគវាសនា​ពិភពលោក​ស្ទើរតែ​ត្រូវ ​១០០​ភាគរយ​ ពិសេស​ព្រឹត្ដិ​ការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃ​ទី​១១​ ខែក​ញ្ញា​ ឆ្នាំ​២០០១​ នៅ​អា​មេ​រិ​ក​ និង​រលក​យក្ស​ស៊ូ​ណា​មិ​កាលពី​ឆ្នាំ​២០០៤​ ។​ លោកយាយ​ក៏​បាន​ទស្សន៍​ទាយ​ពី​ការ​ធំ​ធាត់​របស់​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ផង​ដែរ​ ។​ តាម​ការ​ទស្សន៍​ទាយ​នៅ​ឆ្នាំ​២០៤៣​ ក្រុម​អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​នឹង​បាន​សម្រេច​គោលដៅ​ក្នុង​ការ​បង្កើត​អាណា​ចក្រ​អ៊ិ​ស្លា​ម​ដោយ​យក​ទីក្រុង​រ៉ូ​ម​ធ្វើ​ជា​រដ្ឋធានី​ ។​

​លោកយាយ​បាន​ទស្សន៍​ទាយ​ពី​ព្រឹត្ដិ​ការ​ពិភពលោក​ទុក​មុន​ក្នុង​នោះ​មាន​ទាំង​សង្គ្រាម​សាសនា​ និង​សង្គ្រាមលោក​ លើក​ទី​៣​ទៀត​ផង​ ។​ ការ​ទស្សន៍​ទាយ​ត្រូវ​ដល់​ទៅ​៨៥​ភាគរយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ព្រួយបារម្ភ​ពី​វាសនា​អនាគត​កូន​ ចៅ​ជំនាន់​ក្រោយ​ ។​ លោកយាយ​បាន​ព្យា​ករ​ណ៍​ថា​ អឺរ៉ុប​នឹង​មិន​ស្ថិតស្ថេរ​នោះ​ឡើយ​នៅ​ចុងឆ្នាំ​២០១៦​ ហើយ​ទ្វីបអឺរ៉ុប​ ទាំងមូល​នឹង​ក្លាយទៅជា​វាល​រហោស្ថាន​ ។​

​តាម​ការ​ទស្សន៍​ទាយ​របស់​គ្រូទាយ​ពី​ជោគវាសនា​របស់​ពិភពលោក​ជនជាតិ​បារាំង​លោក​ Nostradamus​ ឮ​លោក​ យាយ​ Vanga​ ជនជាតិ​ប៊ុល​ហ្គា​រី​ពិការ​ភ្នែក​ទាំង​សងខាង​បាន​ទស្សន៍​ទាយ​ថា​ឆ្នាំ២០១៥ ​ជា​ឆ្នាំ​ដែល​ពោរពេញ​ទៅ​ដោយ​គ្រោះ​មហន្ដរាយ​សោកនាដកម្ម​ជា​ច្រើន​បាន​កើតឡើង​ ។​

​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​វិភាគ​ជុំវិញ​ការ​ទស្សន៍​ទាយ​ពី​អនាគត​របស់​គ្រូទាយ​ Nostradamus​ តាំងពី​ឆ្នាំ​១៥០៣-១៥៦៦​ ដោយពេល​នោះ​បាន​ទស្សន៍​ទាយ​ថា​ នៅ​ឆ្នាំ​២០១៥​ ពិភពលោក​នឹង​ប្រឈម​គ្រោះ​មហន្ដរាយ​ផ្សេងៗ​ជា​ច្រើន​ ។​ តាម​ការ​ទស្សន៍​ទាយ​ឆ្នាំ​២០១៥​ នឹង​មានការ​ធ្វើ​ឃាត​មេដឹកនាំ​៤​ប្រទេស​ដែល​មាន​អំណាច​បំផុត​លើ​ពិភពលោក​ ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ថា​ មេដឹកនាំ​ក្នុង​ប្រទេស​ណា​មួយ​នោះ​ទេ​ ។​ គ្រូទាយ​ Nostradamus​ បាន​ទស្សន៍​ទាយ​ទៀត​ថា​ អា​ល្លឺ​ម៉​ង់​ និង​បារាំង​ត្រូវ​ប្រឈម​នឹង​វិបត្ដិ​សេដ្ឋកិច្ច​ទ្រង់​ទ្រាយ​ធំ​បំផុត​កើតឡើង​នៅ​ឆ្នាំ​នេះ​ ។​

​គ្រូទាយ​ Nostradamus​ បាន​ទស្សន៍​ទាយ​ថា​ ភ្នំភ្លើង​ Vesuvius​ ក្នុង​ប្រទេស​អ៊ី​តា​លី​នឹង​ផ្ទុះ​ឡើង​ព្រួស​ក​ម្អែ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ឆ្នាំ២០១៦ ​បង្ក​ឲ្យមាន​សោកនាដកម្ម​កើត​ឡើង​ ។​ ការ​ព្រួស​ក​ម្អែ​នៅ​ពេល​ខាង​មុខ​នឹង​ក្លាយជា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​៦៣១​ ។​ តាម​ការ​ទស្សន៍​ទាយ​នៅ​មុន​ភ្នំភ្លើង​ព្រួស​ក​ម្អែ​កើត​មានការ​រញ្ជួយ​ដី​អូស​បន្លាយ​ពី​ ៦-១០​នាទី​ក្រោយមក​ក​ម្អែ​ភ្នំភ្លើង​នឹង​ហូរ​ចុះ​ពី​កំពូល​ភ្នំ​ដូច​ជា​ទឹកជ្រោះ​អាច​សម្លាប់​មនុស្ស​ពី​ ៦​ពាន់​ដល់​១៦​ពាន់​នាក់​ ។​

​គ្រូទាយ​ Nostradamus​ បាន​បញ្ជាក់​ទៀត​ថា​ នៅ​ឆ្នាំ​២០១៥​ ជា​ឆ្នាំ​ផ្ទុះ​សង្គ្រាម​សាសនា​រវាង​សាសនា​គ្រិស្ត​នឹង​សាស​ នា​អ៊ិស្លា​ម​បាន​ជំរុញ​ឲ្យ​មនុស្សជាតិ​ឆ្ពោះ​ទៅ​រក​មាត់​រណ្ដៅ​សង្គ្រាមលោក​ជា​ថ្មី​ ។​ តាម​ការ​ទស្សន៍​ទាយ​របស់​លោក​នៅ​ឆ្នាំ​២០១៥​ អ្នក​ដែល​ស្លាប់​អាច​រស់​ឡើង​វិញ​។​ នៅ​ក្នុង​សៀវភៅ​ដែល​លោក​បាន​សរសេរ​នៅ​ពេល​នេះ​ឋាននរក​ពុំ​មាន​បន្ទប់​ទំនេរ​សម្រាប់​ទទួល​វិញ្ញាណ​ខ្មោច​ទៀត​ឡើយ​ ហើយ​ត្រូវ​ឲ្យ​ព្រលឹង​ខ្មោច​នោះ​មក​ចូលខ្លួន​ប្រាណ​វិញ​ ។​ ពេល​នោះ​មនុស្ស​អាច​រស់​នៅ​បាន​យូរ​អាច​មាន​អាយុ​ដល់​២០០​ឆ្នាំ​ ៕

1 (2)

1 (3)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print