ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន រួមនឹងថ្នាំញៀនជាក់ស្ដែង១១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាអ្នកចែកចាយគ្រឿងញៀន ត្រូវកម្លាំង នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក សហការ

...

ជាមួយ កម្លាំងកងអនុសេនាតូចអន្តរាគមន៍ពិសេសនៃស្នង
ការនគរបាលរាជធានីភ្នំពេញ បានចុះល្បាតឃាត់ខ្លួនជាក់
ស្ដែងដោយនៅជាប់ខ្លួនជនសង្ស័យមានក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀនម៉ាទឹកកក )
ផងដែរ។

ករណីបង្ក្រាបការចែកចាយគ្រឿងញៀនធ្វើឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុមុខ
ហាងផឹកសីុ យីហោ ផ្ទះអង្គរ១ ផ្លូវ៦០៨ ក្រុម១០២ ភូមិ២២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យយើងថាជនសង្ស័យចែកចាយគ្រឿង
ញៀនខាងលើមាន ឈ្មោះ ឡី កុសល់ ហៅសល់ ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវរថភ្លើង ប្លុករោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យ
នេះគឺ ខាងលោក បានរកឃើញវត្ថុតាងគ្រឿងញៀននេះនៅ
ក្នុងកញ្ចប់បារីMEVIUS របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

image

image

ដោយ៖ ស​ ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print