បាតុភូតរន្ទះបាញ់​ បានសម្លាប់កុមារចំនួន ២នាក់ និងក្មេងជំទង់ម្នាក់របួសធ្ងន់​ នៅស្រុករុក្ខគីរី

ចែករំលែក៖

ខេត្ត​បាត់ដំបង៖​ សូមបងប្អូនដែលរស់នៅតាមទីជនបទគួរបង្កេីនការប្រុងប្រយ័ត្នឱ្យបានខ្ពស់​ នៅពេលដែលមានភ្លៀងធ្លាក់មិនត្រូវឱ្យកូនតូចៗលេងទឹកភ្លៀងនោះទេ​ ព្រោះវាអាច​ប្រឈម​នឹង​គ្រោះធម្មជាតិ​ដោយសាររន្ទះបាញ់។

ជាក់ស្ដែង​កុមារ​ពីរនាក់បងប្អូនបង្កើតបានស្លាប់ និងក្មេងជំទង់ម្នាក់ទៀតបានរបួសធ្ងន់ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ បានកើតឡើងនៅ ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចឃុំព្រៃត្រឡាច និងឃុំព្រៃត្រឡាច ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​រុក្ខគីរី​ បានឱ្យដឹងថា​ ជន​ងរ​គ្រោះ​ទាំង​៣​នាក់​ខាងលើ​នេះ រួម​មាន៖ ១- ឈ្មោះ វុ​ធ ធា​រា ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នំ ឃុំ​ព្រែកជីក ខណៈខ្លួនកំពុងដេញគោ ចូលក្រោលពេលមេឃកំពុងភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង ក៏ត្រូវ​រន្ទះ​បា​ញ់ បណ្ដាល​ឱ្យនាង​ដួល​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យបង្អែក ស្រុកមោងឫស្សី  ដើម្បី​សង្គ្រោះ​បន្ទាន់​។ 

...

ដោយឡែក​កុមា​រា​២​នាក់​ដែលត្រូវ​ជាបងប្អូន​បង្កេីត ម្នាក់​ឈ្មោះ រិ​ត ប្រុស​នុ​ត ភេទ​ប្រុស អាយុ​១០​ឆ្នាំ (​បង​) និង​ម្នាក់​ទៀត​ឈ្មោះ រិ​ត ប្រុស​នុ​ន ភេទ​ប្រុស អាយុ​០៨​ឆ្នាំ (​ប្អូន​) រស់នៅ​ភូមិ​ចុង​ពរ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី​ ត្រូវ​រន្ទះ​បា​ញ់​ផ្ដាច់​យក​ជីវិត​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម​នៅ​ក្រោម​ដើម​ព្រីង​តែ​ម្តង​៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print