មនុស្ស​ ៦នាក់ស្លាប់ និង១៥នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ មេសានេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១២នាក់ និងស្រាល ៣នាក់ ។

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក មាន កត្តាល្បឿន ៦លើក មិនគោរពសិទ្ធ ៣លើក ប្រជែងគ្រោះថ្នាក់ ២លើក ស្រវឹង ១លើក និងមិនគោរពភ្លើងសញ្ញា ១លើក។ 

គួរជម្រាបជូនដែរថា៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមេសាម្សិលមិញ​ បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ៣នាក់។​ ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់  និងរបួសសរុបចំនួន ១០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ១លើក បត់គ្រោះថ្នាក់ ១លើក និងប្រជែងគ្រោះថ្នាក់ ១លើក។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print