ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃអាទិត្យទី៣០ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន ២៤នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមេសានេះ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!
ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៣នាក់ (ស្រី ០នាក់) ,និងប្រើប្រាស់ ៥ករណី ឃាត់ ២០នាក់ (ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមេសា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៣,៤៩ក្រាម និង១២កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិទាំង ៧អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ២០នាក់។
*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៣ / រាជធានីភ្នំពេញ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៤១ក្រាម។
*៥ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៨ក្រាម។
*៦ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៧ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០កញ្ចប់តូច ៕ដោយ៖សហការី