ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ទៅកាន់អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ ម៉ៃ សុគន្ធ ឱ្យធ្វើការសុំទោសដល់គ្រូបង្វឹកបាល់ទាត់ជនជាតិជប៉ុនលោក ហុងដា បន្ទាប់ពីបានប្រើប្រាស់ភាសាប្រមាថដេញលោក ហុងដា ចេញពីប្រទេស។
សម្ដេចតេជោ ហ៊ុនសែន ចាត់ទុកការលើកឡើងរបស់លោក ម៉ៃ សុគន្ធ គឺខុសគេតែឯងដែលស្មើនឹងការប្រមាថមើលងាយដល់ក្រុមកីឡាករកម្ពុជាទាំងមូល។
សម្ដេចថា ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា, ៖ «កូនធ្វើបែបនេះវាស្មើនឹងទះកំភ្លៀងកីឡាកររបស់យើង»។
សម្ដេចតេជោ បញ្ជាក់ឱ្យលោក ម៉ៃ សុគន្ធ សុំទោសលោក ហុងដា ឱ្យបានត្រឹមត្រូវ ខណៈសម្ដេចបញ្ជាក់ថារដ្ឋាភិបាលនឹងមិនទុកបញ្ហានេះដោយគ្មានដំណោះស្រាយនោះទេ។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា កាលពីម្សិលមុិញ បានបង្ហោះសារថា ( ☝🏻បើលោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម 👍🏻😡
ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង ❤️🇰🇭កម្ពុជា ❤️🇰🇭 ❤️🕊️🐉 កាន់តែលឿនកាន់តែល្អ 👍🏻😡😡😡 ម៉ៃ សុគន្ធ ☝🏻😡។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោយពី លោក ម៉ៃ សុគន្ធ សូមទោសជាសាធារណៈ ទើបលោក ហ៊ុន ជា បង្ហោះថា ( ☝🏻ការទទួលស្គាល់កំហុសគឺជាការល្អ 👍🏻
សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិ🇰🇭នឹងប្រជាជនខ្មែរ 🇰🇭 តាមអ្វីដែរប្អូនផ្ញើសារមកបង ☝🏻យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ 👍🏻 ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន ☝🏻🫰🏻✌🏻👍🏻៕
ដោយ : សិលា