ភ្នំពេញ : នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- ការចាត់វិធានការណ៍ផ្លូវច្បាប់ = ចំពោះជនគ្រប់រូបដែលប្រព្រឹត្តល្មើសច្បាប់ដោយមិនគិតពីនិន្នាការនយោបាយឡើយ?
២- កាលនៅក្រៅឃុំម៉េចក៏ក្លាហានម៉្លេះ? = ដល់ចូលគុកស្រាប់តែឈឺជម្ងឺធ្ងន់ៗម៉្លេះ?
៣- ការនិយាយថាមិនយាងព្រះមហាក្សត្រទ្រង់បើកការប្រកួតសុីហ្គេម = គឺមានចេតនាចង់បំបែកបំបាក់រវាងអង្គព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រី និងល្ងង់មិនយល់ពីរបបដឹកនាំប្រទេសតាមប្រធានាធិបតីនិយមនិងរបបរាជានិយម?
៤- ក្រុមមេឧទ្ទាមក្រៅច្បាប់កំពុងរត់ចោលស្រុក ក្បាលម៉ាស៊ីនខ្លះជាប់កុនផ្លូវច្បាប់ សកម្មជនបាត់ជំនឿចាកចេញជាបន្តបន្ទាប់ សមាជិកសមាជិការអត់មានមេកើយ = បក្សប្រឆាំងប្រៀបដូចមាន់អត់ក្បាលកន្ទុយ?
៥- សកម្មភាពកម្មករមួយចំនួនតូចនៅណាហ្គាវើល = គឺជាសកម្មភាពសុីឈ្នួលធ្វើបាតុកម្ម?
៦- ការមិនលក់សំបុត្រទស្សនាកីឡាសុីហ្គេម = បង្ហាញថាកម្ពុជាតូចតែបេះដូងធំ?
៧- ការមិនលក់សំបុត្រមើលសុីហ្គេម = តម្រូវចិត្តប្រជាជនកម្ពុជា មិនរត់តាមចិត្តពួកប្រឆាំងទេ ?
៨- ពួកប្រឆាំងធ្វើអ្វីក៏មិនចេះត្រូវចិត្តវាដែរ = ធ្វើឆ្វេងពួកវាថាស្តាំ ធ្វើស្តាំពួកវាថាឆ្វេង ?
៩- សកម្មជនបក្សប្រឆាំងជម្រាបសួរសម្តេចតេជោ ហ៊ុន សែន = តែពួកគេជម្រាបលាមេបក្សប្រឆាំងហើយ បាយៗ?
១០- អ្នកដែលអួតថាជាអ្នកសិក្សាសង្គម = គ្រាន់តែឯកឧត្តម កែវ រ៉េមី មិនដឹងគាត់ធ្វើអីផង? ៕
ដោយ : សហការី