និន្នាការឆ្ពោះទៅរកការដកប្រាក់ដុល្លារចេញពីការទូទាត់ពាណិជ្ជកម្ម ត្រូវបានពង្រឹងដោយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដែលប្រទេសជាច្រើនប្រឈមមុខនៅក្រោមឥទ្ធិពល ឬទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនាដែលហៅថា “de-dollarization” បានទទួលនូវសន្ទុះមួយចំនួន ខណៈដែលប្រទេសនានាព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ និងលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ចកាន់តែខ្លាំង។ និន្នាការនេះត្រូវបានពង្រឹងដោយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលប្រទេសជាច្រើនប្រឈមមុខនៅក្រោមឥទ្ធិពល ឬទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ប្រទេសជាច្រើនកំពុងបន្តយ៉ាងសកម្មនូវដំណើរការដកប្រាក់ដុល្លារ ដូចជាប្រទេសចិន រុស្ស៊ី ប្រេស៊ីល ឥណ្ឌា បណ្តាប្រទេសអាស៊ាន កេនយ៉ា អារ៉ាប៊ីសាអូ៊ឌីត និងអារ៉ាប់រួម (UAE)។ ឥណ្ឌា ជាប្រពៃណីដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បានចូលរួមជាមួយប្រទេសចិនក្នុងការលើកកម្ពស់ការជួញដូររូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ខ្លួន ប្រាក់រូពី ដែលជាជម្រើសជំនួសប្រាក់ដុល្លារក្នុងពាណិជ្ជកម្មពិភពលោក។
ជាក់ស្តែងកាលពីថ្ងៃទី 29 ខែមីនា ប្រទេសឥណ្ឌាបានប្រកាសគោលនយោបាយពាណិជ្ជកម្មបរទេសថ្មីមួយ ដោយអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់រូពីក្នុងពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលប្រឈមនឹងការខ្វះខាតប្រាក់ដុល្លារ ឬវិបត្តិរូបិយប័ណ្ណ។ ម៉ាឡេស៊ីជាប្រទេសចុងក្រោយបំផុតដែលបានចូលរួមក្នុងគម្រោងនេះ។
នៅដើមខែកក្កដាឆ្នាំ 2022 ធនាគារបម្រុងនៃប្រទេសឥណ្ឌា (RBI – ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌា) បានសម្រេចចិត្តអនុញ្ញាតឱ្យមានការទូទាត់ពាណិជ្ជកម្មអន្តរជាតិជាប្រាក់រូពី។ ការផ្លាស់ប្តូរនេះមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មសកល និងគាំទ្រផលប្រយោជន៍របស់ពាណិជ្ជករដោយប្រើប្រាក់រូពី។ ឥណ្ឌាក៏បានជួញដូរជាប្រាក់រូពីជាមួយរុស្ស៊ី ម៉ូរីស អុីរ៉ង់ និងស្រីលង្កាផងដែរ៕ ដោយធីរីណា
រូបថត : AFP