សាហាវម្ល៉េះ! យកគ្រាប់កាំភ្លើងបាចក្នុងហាងកាត់សក់ សំញ៉ែងកាំភ្លើង គម្រាមជាងកាត់សក់ដល់ក្នុងហាង នៅបឹងត្របែក !

ចែករំលែក៖

ភ្នំពេញ ៖ ប្រហែលជាមួយម៉ោងមុននេះ ! នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ គេបានបង្ហោះវីដេអូឃ្លីប ចេញពី កាម៉េរា សុវត្ថិភាព ជិត៦នាទី ឃើញពីសកម្មភាព របស់បុរសម្នាក់ ហាក់ដូចជា ថ្លើមធំ ចរិកមានតែ អញ កោងកាច ដើរចូលហាងកាត់សក់ ស្រែកឡូឡា ដោយប្រើគ្រាប់កាំភ្លើង បោះចាចក្នុងហាង សម្លុត បំបាត់ ជាងកាត់សក់ រហូតដល់លើកដៃសំពះ ហើយភ្ញៀវអ្នកមកកាត់សក់ ក៏ភ័យ កាត់សក់មិនទាន់ហើយផង ក៏ចាកចេញទាំងព្រលឹងចុងសក់ ។
នៅក្នុង ផេកឈ្មោះ ( អេសភីខេ ញូ ) បានបង្ហោះថា,
កាចសាហាវមែន​ ! អ្នកបេីកទ្បានលុចសុីស570​ ស្លាកលេខ​ ភ្នំពេញ​ 2AG-2222​ មកហាងកាត់សក់​ និយាយទ្បូទ្បាខ្លាំងៗខឹង.គេប្រាប់ពីរបីម៉ាត់ដេីរទៅយកគ្រាប់កាំភ្លេីងមកបាចនៅក្នុងហាងលេីកអាវសំញ៉ែងកាំភ្លេីងនៅចង្កេះនិយាយគំរាមបាញ់ និងនិយាយគំរាមទះកំភ្លៀងជាងកាត់សក់ ។
ហេតុការណ៍នេះ កើតឡើងនៅផ្លូវលូរ១០៥បឹងត្របែក​ សង្កាត់បឹងត្របែក​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​ នា វេលាម៉ោង ១២.១០នាទីថ្ងៃត្រង់​ ថ្ងៃ​ទី២​ ខែឧសភា​ ឆ្នាំ​២០២៣។
ផេក ( អេសភីខេ ញូ ) បានត្រឹមតែបង្ហោះ វីដេអូឃ្លីប ប៉ុន្តែ មិនធ្វើការអធិប្បាយ រៀបរាប់ពីសាច់រឿងនេះទេ ដូច្នេះសូមសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះផង ខណៈសមត្ថកិច្ចមូលដ្ឋានថា អត់បានដឹង ដោយសារម្ចាស់ទីតាំងអត់បានប្តឹង ??? ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបាន ឆ្លើយប្រាប់ថា, បានឃើញវីដេអូហើយ ចាំស្រាវជ្រាវ ដោយសារមានស្លាកលេខឡាន ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print