ភ្នំពេញ : ជាដុំដែលកើតចេញពីស្រោមនៃសរសៃបញ្ជា(Neurinome Rachidien) ដែលជាទូទៅវាជាដុំសាច់ស្លូត និងរីកលូតលាស់យឺត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
ក) រោគសញ្ញា៖
– ឈឺចាប់ដៃ ជើង
– ស្ពឹកដៃ ជើង
– ទន់ដៃ ជើង
– មិនអាចបញ្ជាលើការបន្ទោរបង់បាន
– លក្ខណៈពិសេសមួយទៀតនោះគឺការឈឺចាប់កាន់តែខ្លាំងនៅពេលយប់
ខ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីដឹងច្បាស់ពីរោគវិនិច្ឆ័យករណីនេះ ត្រូវពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កាន់ន័រ និងការថតដោយអឹម រាយ (IRM)។
គ) ការវិវត្តន៍៖
ការរីកធំទ្បើងបន្តិចម្តងៗរបស់ដុំសាច់ ដោយស្តែងទ្បើងដោយការឈឺចុកចាប់ ស្ពឹក និងអាចឈានទៅរកពិការភាពអស់មួយជីវិត។
ឃ) ការព្យាបាល៖
មានតែវិធីវះកាត់យកចេញទេ ដែលជាជំរើសដ៏ល្អបំផុតសំរាប់ការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជា។
«ប្រសិនបើលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងការកៀបខួរឆ្អឹងខ្នង និងសរសៃប្រសាទបញ្ជា សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការកំណត់រោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។»