ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាបថាព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីបិទ និងបើក៏ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល ប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងឱកាសដ៏មហា វិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៦:៣០ នាទីយប់ រហូតដល់ចប់ពិធីនៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖
១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣-ក្នុងបុរីប៉េងហួតបឹងស្ទើរ ស្ថិតនៅក្នុងសង្កាតីនិរោធ ខណ្ឌច្បារអំពៅ
៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង
ខណ្ឌសែនសុខ
៦-សូនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញនឹងចូលរួម គាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះក៏រ និងអធិកអធម ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៏ លើកទី៣២នេះ ។
ទទួលសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ហាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអង្គភាពជំនាញពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សិលា